សន្តិសុខសង្គម
រដ្ឋបាលសង្កាត់ចោមចៅទី៣ ណែនាំឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីបញ្ឈប់ការលក់ដូរជាបន្ទាន់
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលសង្កាត់ចោមចៅទី៣ បានចេញសេចក្តីជូនដំណឹងដល់អាជីវករទាំងអស់ដែលលក់ដូរលេីចញ្ចេីមផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ ត្រូវបញ្ឈប់ជាបន្ទាន់លើការប្រកបរបរលក់ដូរលើចិញ្ចើមផ្លូវ បេីមិនអនុវត្តតាមណែនាំនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធី។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការជូនដំណឹងនេះ ដោយសារតែមើលឃេីញទង្វេីបងប្អូនអាជីវករមួយចំនួនបានយកចំណីផ្លូវសាធារណៈមកប្រកបរបរផ្ទាល់ខ្លួន ហើយពេលខ្លះអង្គុយផឹកស៊ីមិនដឹងពេលវេលា បង្កជាជម្លោះវាយតប់គ្នាយ៉ាងអនាធិបតិយ្យស្ទេីររាល់ថ្ងៃធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ចោមចៅទី៣ ការជូនដំណឹងនេះ បន្ទាប់ពីមើលឃើញមានប្រជាពលរដ្ឋ មួយចំនួនបានលក់ដូររបស់របសផ្សេងៗ នៅលើចញ្ចើមផ្លូវសាធារណៈខុសនឹងច្បាប់ និងធ្វើឱ្យមានការកកស្ទះចរាចរណ៍ និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សោភ័ណភាព និងសុវត្តិភាពសាធារណៈ។

ក្នុងសេចក្ដីជូនដំណឹង បញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋ ក៏ដូចជាអាជីវកតមិនអនុវត្តតាមខ្លឹមសារនៃការដំណឹងទេ រដ្ឋបាលសង្កាត់ចោមចៅទី៣ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់បាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង៕
អត្ថបទ៖ សុខា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


