Connect with us

កីឡា

Barcelona របួស ៩ នាក់ ខណៈ Real Madrid កីឡាករមកវិញស្ទើរទាំងអស់ មុនជំនួប Clasico

បានផុស

នៅ

ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងតែជួបហានិភ័យខ្លាំងអំពីកីឡាករសំខាន់ៗរបួសជាបន្តបន្ទាប់នៅដើមរដូវកាលនេះ ពោលគិតត្រឹមពេលនេះ គឺដល់ ៩ នាក់ទៅហើយ មុនជំនួប Clasico ទល់នឹង Real Madrid មកដល់នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Mbappe និង Lamine Yamal

កីឡាករ Barcelona ចំនួន ៩ នាក់ ដែលកំពុងស្ថិតនៅក្នុងបញ្ជីរបួសរួមមាន Lamine Yamal (របួសក្រលៀន), Raphinha (របួសសរសៃពួរ), អ្នកចាំទី Joan Garcia (របួសជង្គង់), អ្នកចាំទី Marc Andre ter Stegen (របួសសស្មា), Gavi (របួសជង្គង់), Fermin Lopez (របួសក្រលៀន), Dani Olmo (របួសកំភួនជើង), Ferran Torres (របួសសាច់ដុំ) និងចុងក្រោយ Robert Lewandowski (របួសសរសៃពួរ)។

Robert Lewandowski

យ៉ាងណា តាមប្រភពរបស់ Sportsmole បានបង្ហាញ ថា អ្នកចាំទី Joan Garcia, អ្នកចាំទី Marc Andre ter Stegen, Gavi, Dani Olmo និង Lewandowski នឹងអវត្តមានសម្រាប់ការប្រកួត El Clasico។ ចំណែក Lamine Yamal, Raphinha, Fermin Lopez និង Ferran Torres កំពុងស្ថិតក្នុងស្ថានភាពសង្ស័យ ប៉ុន្តែមានភាគរយច្រើនអាចនឹងបានចូលលេង។

Lamine Yamal

ងាកទៅកាន់ Real Madrid វិញ ក៏មានកីឡាករមួយចំនួនកំពុងរបួសផងដែរ ប៉ុន្តែថ្មីៗនេះមានដំណឹងល្អផ្ទួនៗ ដោយកីឡាកររបស់ពួកគេមួយចំនួន នឹងត្រឡប់មកវិញទាន់ពេលសម្រាប់ការប្រកួតទល់ Barcelona។ តាមព័ត៌មានពី The Athletic ក្នុងចំណោមកីឡាកររបួសរបស់ក្រុមអធិរាជសទាំងអស់ គឺមានតែខ្សែការពារ Antonio Rudiger និង Ferland Mendy ប៉ុណ្ណោះ ដែលច្បាស់ ថា នឹងអវត្តមានសម្រាប់ជំនួប Clasico។

Antonio Rudiger និង Ferland Mendy

ដោយឡែកកីឡាករមួយចំនួនទៀតដែលមានរបួសកន្លងមក រួមមាន ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold និង Dani Carvajal បានទទួលភ្លើងខៀវពីគ្រូពេទ្យ អាចនឹងចូលទីលានឡើងវិញឆាប់ៗ។ ចំណែក Kylian Mbappe ក៏ទទួលបានភ្លើងខៀវឱ្យចូលលេងឡើងវិញ បន្ទាប់ពីរបួសកជើងជាមួយក្រុមជម្រើសជាតិ បារាំង ហើយខ្សែប្រយុទ្ធ Franco Mastantuono ដែលមានរបួសជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន ក៏ត្រូវបានគេរំពឹង ថា មិនមានអ្វីធ្ងន់ធ្ងរនោះដែរ។

សម្រាប់ដំណឹងល្អមួយទៀត ខ្សែការពារកណ្តាលវ័យក្មេង Dean Huijsen ដែលមានរបួសអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ ក៏ត្រូវបានគេរំពឹង នឹងត្រឡប់មកវិញ សម្រាប់ការប្រកួតទល់ Barcelona នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខផងដែរ៕

Kylian Mbappe និង Franco Mastantuono

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម