Connect with us

កីឡា

កីឡា​ការិនី​ ចាន់​ វិច្ឆិកា​ មានឱកាស​ឡើង​សង្វៀន​ជា​ថ្មី​ក្រោយ​ចាប់​គូ​មិន​បានអស់​ជា​ច្រើន​ខែ​

បានផុស

នៅ

កីឡាការិនី​គុនខ្មែរ ចាន់​ វិច្ឆិកា​ ដែល​ជា​សិស្ស​គុន​នៃ​ក្លឹប​ប្រដាល់គុនខ្មែរ​​ KKIF​ មាន​ឱកាស​ឡើង​សង្វៀន​ជាថ្មី​ហើយ​នៅ​ថ្ងៃ​ទី១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​បន្ទាប់​ពី​ចាប់​គូ​មិន​បាន​ប្រហែល​ ៣-៤​ខែ​មក​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ ចាន់ វិច្ឆិកា(រូបភាព KKIF)

នេះ​បើ​តាម​កិច្ច​សម្ភាស​កន្លង​ទៅ​​កីឡាការិនី​ ចាន់​ វិច្ឆិកា​ បាន​លើក​​ឡើង​ថា ខ្លួន​មាន​ឈ្មោះ​ប្រកួតហើយ​​នៅ​សង្វៀន​ហង្សមាស​ ថ្ងៃ​ទី១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​។​ រូប​គេ​អាក់ខាន​ឡើង​សង្វៀន​យូរ​ខែ​មក​ហើយ​ដោយ​សារ​ជម្លោះ​ឈ្លានពាន​របស់​សៀម​ត្រូវ​លុប​កម្មវិធី​ប្រកួត​ឡុង​ខែ​កក្កដា​ផង​ និង​ការ​ចាប់​គូ​លែង​បាន​ផង។​

សិស្សគុន​ក្លឹប​ KKIF រូប​នេះ​សំណូម​ពរ​ដល់​បណ្ដា​ស្ថានីយ​ទូរទស្សន៍​សូម​ចាប់​គូ​ឲ្យ​ខ្លួនបាន​ឡើង​ប្រកួតផង​ដើម្បី​បង្ហាញ​សមត្ថភាព​ផង​ និង​ទទួល​បាន​ថវិកា​សម្រាប់​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​។​

ចាន់​ វិច្ឆិកា​ ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ចាន់​ វិច្ឆិកា​ ជា​កីឡា​ការិនី​ចំណូល​ថ្មី​របស់​ក្លឹប​ប្រដាល់​គុនខ្មែរ​ KKIF។​ រូប​គេ​ហ្វឹកហាត់​គុន​ខ្មែរ​យូរ​ឆ្នាំ​ដែរ​ហើយ​ និង​មាន​សមិទ្ធិផល​ដូច​ជា​ មេដាយ​ ពាន​រង្វាន់​ ខ្សែក្រវាត់​ផង​ដែរ​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ។​ វិច្ឆិកា​ ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥១-៥២​គីឡូក្រាម​នា​ពេល​បច្ចុប្បន្ន​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម