Connect with us

កីឡា

កីឡាករ Raul Feher ជាខ្សែការពារទី ២ រកបាន ៣ គ្រាប់ (hat-trick) ក្នុងលីគកំពូលកម្ពុជា

បានផុស

នៅ

ខ្សែការពាររបស់ ភ្នំពេញក្រោន កីឡាករ Raul Feher បានបំបែបកំណត់ត្រា ក្លាយជាខ្សែការពារទី ២ ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) ក្នុងលីគបាល់ទាត់កំពូល កម្ពុជា (Cambodian Premier League)។

កីឡាករ Raul Feher
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Raul Feher ពិតជាធ្វើបានល្អមែនទែន សម្រាប់ការប្រកួតសប្តាហ៍ទី ៨ នៃក្របខណ្ឌលីគកំពូល កម្ពុជា កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ដោយរូបគេបានស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង និងបញ្ជូន (assist) ១ លើក​ ឱ្យ សា ទី ស៊ុត​ចូល​ ជួយឱ្យ ភ្នំពេញក្រោន យកឈ្នះលើក្រុម អាយអេសអាយ ដង្កោរសែនជ័យ ក្នុងលទ្ធផល ៤ ទល់នឹង ២។

កីឡាករ Raul Feher

នេះគឺជារឿងកម្រណាស់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់លើពិភពលោក និងនៅលីគកំពូល កម្ពុជា ដែលមានខ្សែការពារអាចរកបាន ៣ គ្រាប់ក្នុងមួយប្រកួត។ ទោះបីជាយ៉ាងណា កីឡាករ Raul Feher មិនមែនជាខ្សែការពារទី ១ នោះទេ ដែលរកបានគ្រាប់បាល់ hat-trick ក្នុងលីគកំពូល កម្ពុជា។ កីឡាករ ដែលកាន់កំណត់ត្រាធ្លាប់រកបាន hat-trick ដំបូងគេក្នុងលីគ កម្ពុជា នោះគឺអតីតខ្សែការពារភ្នំពេញក្រោន និងជម្រើសជាតិ កម្ពុជា កុក បូរីស។

​ខ្សែការពារ​កូនកាត់​ខ្មែរ​-​បារាំង កុក បូរី​ស បាន​ក្លាយជាខ្សែការពារដំបូងគេ ដែលធ្វើរកបានគ្រាប់បាល់ hat-trick ក្នុងលីគកំពូល កម្ពុជា កាលពីឆ្នាំ ២០១៧។ អំឡុងពេលនោះ ជាការប្រកួតសប្តាហ៍​ទី ​១៤ នៃ​ក្របខណ្ឌលីគកំពូល កម្ពុជា ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ កុក បូរីស រកបាន ៣ គ្រាប់ ជួយឱ្យក្រុម ភ្នំពេញក្រោន ​យកឈ្នះក្រុម ​អគ្គិសនី​កម្ពុជា ក្នុងលទ្ធផល ៦-៣ ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕

កីឡាករកុក បូរីស

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម