Connect with us

កីឡា

ឈ្នះ​ ពេជ្រ​ សឹង្ហៈ​ ឈ្នះ​ មហាម៉ាត់​ ដល់​ពេល​កីឡាករ​ផ្សេងៗ​ចង់​​ជួប​ ឌឹម​ សារុំ វិញ​ម្ដង​​

បានផុស

នៅ

បន្ទាប់​ពី​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ ពេជ្រ​ សឹង្ហៈ​ យក​ឈ្នះ​ មហាម៉ាត់​ រួច​មក​ឃើញ​ថា​មាន​កីឡាករ​ផ្សេងៗ​ចាប់​ផ្ដើម​ចង់​មក​ប្រកួត​សាកល្បង​សមត្ថភាព​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ ឌឹម​​ សារុំ​ វិញ​​ម្ដង​ហើយ​នៅ​ពេល​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើហ្វេសបុក សារុំ​

កន្លង​ទៅ​កម្រិត​របស់​ ឌឹម​​ សារុំ​​ ត្រូវ​បាន​មហាជន​ និង​អេដមីន​មួយ​ចំនួន​បាន​ផ្គូផ្គង់​ឲ្យ​ជួប​សាកល្បង​ជា​មួយ​កីឡាករ​នេះ​ កីឡាករ​នោះ​ ព្រោះ​តែ​រូប​គេ​នៅ​ខ្ចី​ និង​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​កីឡាករ​ផ្សេងៗ។​

យ៉ាងណា​បន្ទាប់ពី​ ឌឹម​​ សារុំ​ បាន​យក​ឈ្នះ​លើ​ ពេជ្រ សឹង្ហៈ​ ដែល​គេ​ភាគ​ច្រើន​ថា​ទៅ​មិន​រួច​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ចាប់​ផ្ដើម​ល្បី​មាន​គេ​ចាប់​អារម្មណ៍​ និង​រើស​យកទៅ​​ផ្គូផ្គង់​ឲ្យ​ប៉ះ​អ្នក​ខ្លាំង​ផ្សេង​ទៀត។​

សារុំ​ កាន់​តែ​ល្បី​ថែម​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ គឺ​កីឡាករ​ មហាម៉ាត់​ កាល​ពី​ថ្ងៃទី៥​ ខែ​វិច្ឆិកា​ ២០២៥​ ថ្មីៗ​នេះ​។​ មហាជន​​បាន​ចាត់​ទុក​សិស្ស​គុន​មក​ពី​ក្លឹប​ KKIF​ ម្នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ខ្លាំង​លំដាប់​ A លើ​ប្រភេទ​ទម្ងន់​ស្រាល​នេះ​ហើយ​។​ បន្ទាប់​ពី​ល្បីឈ្មោះ​នៅ​ពេល​នេះ​គេ​ឃើញ​មាន​កីឡាករ​មួយ​ចំនួនចេញ​មុខ​មក​​ចង់​​ប្រកួត​សាកល្បង​ជា​មួយ​ សារុំ​ វិញម្ដង​ និង​មាន​អេដមីន​មួយ​ចំនួន​ទៀត​​ព្យាយាម​រក​កីឡាករ​ផ្សេងៗ​មកប្រកួត​ជា​មួយ​ដូច​គ្នា​ដែរ។​ ដូច្នេះ​ហើយ​ស្ថិត​មក​ដល់​ចំណុច​នេះ​ ឌឹម​​ សារុំ​​ ដល់​ពេល​ដែល​ជើង​ខ្លាំង​ផ្សេងៗ​មក​ចង់​សាកល្បង​វិជ្ជាគុនជា​មួយ​វិញ​ហើយដូច​បាន​ឃើញ​ស្រាប់​នៅ​លើ​បណ្ដាញ​សង្គមថ្មីៗ​នេះ។​

រូបភាពលើហ្វេសបុក សារុំ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឌឹម​​ សារុំ​ ជា​សិស្ស​គុន​ក្នុង​ក្លឹប​ប្រដាល់​ KKIF​ ជា​មួយ​កីឡាករ​ សុខ​ ធី​ នា​ពេល​បច្ចុប្បន្ន​នេះ។​ រូប​គេ​ចាប់​ផ្ដើម​ល្បីឈ្មោះ​ខ្លាំង​នោះ​បន្ទាប់​ពី​អាច​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​មិន​ដែល​ចាញ់​ មហាម៉ាត់​ ដែល​ជា​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ថ្មីៗ​នេះ៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម