កីឡា
UEFA លីគអង់គ្លេស អេស្ប៉ាញ អ៉ីតាលី ថ្កោលទោសក្លឹបធំ១២នាំគ្នាបង្កើតពាន European Super League
សហភាពសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងលោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានថ្កោលទោសចំពោះក្លឹបអឺរ៉ុបធំចំនួន១២ក្លឹបក្នុងនោះមាន៦ក្លឹបមកពីប្រទេសអង់គ្លេសផងបានចុះហត្ថលេខាលើការបង្កើតពានរង្វាន់ European Super League ដែលលោក Florentino Perez ប្រធានក្លឹប Real Madrid គឺជាអ្នកផ្ដួចផ្ដើមគំនិត។
ក្លឹបធំៗមកពីប្រទេសអង់គ្លេសរួមមានកាំភ្លើងធំ Arsenal, តោខៀវ Chelsea, ហង្សក្រហមLiverpool, មេឃខៀវ Manchester City, បិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham ស្ថិតក្នុងចំណោមក្រុមទាំង១២នោះ។

ក្លឹបនៅប្រទេសអេស្ប៉ាញមានក្រុមធំកំពូលប្រចាំលីគទាំង៣គឺ Atletico Madrid, ក្រុមអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid ហើយក្លឹបនៅអ៊ីតាលីមាន AC Milan, Inter Milan និង Juventus។ ចំណែកក្លឹបធំៗនៅលីគនៃប្រទេសផ្សេងទៀតនៅអឺរ៉ុបក៏បានបង្ហាញឆន្ទៈចូលរួមពានរង្វាន់ European Super League នេះដែរ។
Uefa បាននិយាយថា ខ្លួននឹងចាត់វិធានការគ្រប់យ៉ាងដើម្បីបញ្ឈប់គម្រោងនេះមិនឲ្យកើតឡើង។ មន្ត្រីជាន់ខ្ពស់របស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហាក់ខឹងសម្បារយ៉ាងខ្លាំងចំពោះការបង្កើតគម្រោងនេះ។
លោកនាយករដ្ឋមន្ត្រី Johnson បាននិយាយថា ផែនការនេះនឹងធ្វើឲ្យខូចខាតបាល់ទាត់ ហើយរដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រអាជ្ញាធរកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដើម្បីចាត់វិធានការ។
លោកមានប្រសាសន៍ថា ៖«ក្លឹបដែលពាក់ព័ន្ធទាំងនោះត្រូវតែឆ្លើយតបចំពោះអ្នកគាំទ្ររបស់ពួកគេ និងសហគមន៍បាល់ទាត់ឲ្យបានទូលំទូលាយមុនពេលឈានទៅរកជំហានបន្ថែមទៀត»។
ក្នុងសេចក្តីថ្លែងការណ៍មួយ ECA បាននិយាយថា ខ្លួននឹងជំទាស់ដាច់ខាតចំពោះគំរូប Super League ដែលត្រូវបិទបញ្ឈប់។
ខ្លួនបានកំពុងជំរុញផែនការសម្រាប់ Champions League ដែលមាន៣៦ក្លឹបដែល Uefa បានសង្ឃឹមឈានដល់ការបញ្ឈប់ទម្រង់ពានរង្វាន់ Super League។ កំណែទម្រង់ Champions League នឹងត្រូវបានបញ្ជាក់នៅថ្ងៃចន្ទនេះ។
នៅថ្ងៃអាទិត្យ ម្សិលមិញនេះ Uefa បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលលមានសមាគមបាល់ទាត់ប្រទេសអង់គ្លេស សមាគមនបាល់ទាត់ប្រទេសអេស្ប៉ាញ និងសមាគមបាល់ទាត់អ៊ីតាលីដែលមិនចង់ឲ្យមានការបង្កើតពានរង្វាន់នោះ។
ពួកគេបាននិយាយថា ពួកគេរួមគ្នាដើម្បីព្យាយាមបញ្ឈប់គម្រោងនោះ ដោយប្រើទាំងវិធានការយុត្តិធម៌ និងកីឡា ប្រសិនបើចាំបាច់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ពួកគេនឹងកាត់ក្លឹបធំៗទាំងនោះចេញពីការលេង UEFA Champions League។ កីឡាករដែលបានចូលរួមលេងពានរង្វាន់នេះក៏នឹងហាមឃាតពីការចូលរួមលេងក្នុងព្រឹត្តិការណ៍ក្នុងស្រុក តំបន់ កម្រិតទ្វីបអឺរ៉ុប ឬកម្រិតពិភពលោកដែលតំណាងឲ្យជម្រើសជាតិថែមទៀត។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់លីគអង់គ្លេស Premier League បាននិយាយថា ខ្លួនប្រឆាំងនឹងគម្រោងបង្កើតនោះ ពីព្រោះវាវាយប្រហារគោលការណ៍កីឡាដែលជាបេះដូងនៃបាល់ទាត់ក្នុងស្រុក និងអឺរ៉ុប។
ដោយមានភាពចម្រូងចម្រាស សមាគមក្លឹបបាល់ទាត់អឺរ៉ុប (ECA) ដែលតំណាងឲ្យក្លឹបអឺរ៉ុបបានរៀបចំកិច្ចប្រជុំជាបន្ទាន់កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីមានរបាយការណ៍។ ក្នុងកិច្ចប្រជុំនោះមាននាយកប្រតិបត្តិក្លឹប Ajax លោក Edwin van der Sar ធ្វើជាប្រធាន ហើយក៏មានតំណាងក្លឹប Bayern Munich និង Paris St-Germain ដែ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


