កីឡា
អ៊ីស្រាអែល កំពុងប្រឈមខ្លាំង ពីការដកចេញពី UEFA និង FIFA
ប្រទេស អ៉ីស្រាអែល កំពុងតែប្រឈមមុខខ្លាំង ក្នុងការត្រូវដកចេញពីសមាជិករបស់សហភាពសហព័ន្ធបាល់ទាត់ អឺរ៉ុប (UEFA) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីពួកគេត្រូវបានអង្គការសហប្រជាជាតិ (UN) ចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យស្ថាប័នបាល់ទាត់ទាំង ២ ដាក់បម្រាមមិនឱ្យប្រទេសនេះចូលរួមប្រកួត។

អង្គការសហប្រជាជាតិបានអំពាវនាវឱ្យ FIFA និង UEFA ព្យួរអ៉ីស្រាអែលពីបាល់ទាត់អន្តរជាតិមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយលើកឡើងពីការរកឃើញពីគណៈកម្មការអង្គការសហប្រជាជាតិ ដែលចោទ ថា អ៉ីស្រាអែល កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយ ថា ស្ថាប័នកីឡាមិនត្រូវ “បិទភ្នែក” ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយប្រៀបធៀបស្ថានភាពទៅនឹងការព្យួររដ្ឋកាលពីអតីតកាលជុំវិញការរំលោភបំពាន។ សម្ពាធលើ FIFA និង UEFA កំពុងតែកើនឡើង ដោយប្រទេស អេស្ប៉ាញ ត្រូវបានគេរាយការណ៍ថានឹងធ្វើពហិការចូលរួមការប្រកួត World Cup ២០២៦ ប្រសិនបើ អ៉ីស្រាអែល នៅតែមានវត្តមានប្រកួតទៀត។
ទោះបីជាយ៉ាងណា អ៉ីស្រាអែលបានច្រានចោលការរកឃើញរបស់អង្គការសហប្រជាជាតិថាជា «ការបំភ្លៃ និងមិនពិត»។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា មនុស្សជាង ៦៥.០០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


