កីឡា
មូលហេតុការប្រកួត Besiktas និង Maccabi Tel-Aviv លេងនៅទឹកដីកណ្ដាល
ការប្រកួតពានរង្វាន់ Europa League រវាងក្លិបតួកគី Besiktas ជាមួយក្លិប Maccabi Tel-Aviv របស់ប្រទេសអុីស្រាអែល នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងត្រូវលេងនៅក្នុងប្រទេសហុងគ្រី ជាទឹកដីកណ្ដាល។

មូលហេតុក្រុមទាំង២ត្រូវលេងនៅទឹកដីកណ្ដាលបែបនេះ ដោយសារអំពើហិង្សានៅទីក្រុង Amsterdam កាលពីសប្តាហ៍មុន នៅពេលក្រុម Maccabi Tel Aviv លេងជាមួយក្រុម Ajax ក្នុងក្របខ័ណ្ឌ Europa League។ ក្នុងនោះមន្ត្រីអុីស្រាអែលបាននិយាយថា ពលរដ្ឋ១០នាក់បានរងរបួសក្នុងការវាយប្រហារ បន្ទាប់ពីការប្រកួតនោះ។ ចំពោះអ្នកប្រព្រឹត្តគឺជាក្រុមក្មេងទំនើងអារ៉ាប់ និងក្រុមមូស្លីមក្នុងតំបន់។ ពេលនោះជនជាតិអុីស្រាអែលរាប់រយនាក់ទៀតបានប្រមូលផ្តុំគ្នានៅក្នុងសណ្ឋាគារដែលពួកគេស្នាក់នៅអស់ជាច្រើនម៉ោងដោយភ័យខ្លាចពីពួកគេអាចត្រូវបានវាយប្រហារ។ មនុស្សជាច្រើនបាននិយាយថា កម្លាំងសន្តិសុខហូឡង់មិនត្រូវបានរកឃើញនៅកន្លែងណាទេ។

ក្រោយកើតរឿងរ៉ាវបែបនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយកាលពីថ្ងៃចន្ទថា ការប្រកួត Europa League រវាងក្លិបតួកគី Besiktas ជាមួយក្លិប Maccabi Tel-Aviv របស់អុីស្រាអែល នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងត្រូវប្រកួតក្នុងទឹកដីអព្យាក្រឹតក្នុងប្រទេសហុងគ្រី។
ការប្រកួតនេះដើមឡើយនឹងត្រូវធ្វើការប្រកួតក្នុងទឹកដីក្រុម Besiktas ដែលមានមូលដ្ឋាននៅទីក្រុងអុីស្តង់ប៊ុល ប៉ុន្តែមុននេះរដ្ឋាភិបាលទួកគីបានសម្រេចចិត្តមិនធ្វើជាម្ចាស់ផ្ទះ។ ការសម្រេចចុងក្រោយគឺការប្រកួតនេះត្រូវលេងនៅកីឡដ្ឋាន Nagyerdei ក្នុងទីក្រុង Debrecen ប្រទេសហុងគ្រី ហើយការប្រកួតបិទទ្វារគ្មានអ្នកគាំទ្រចូលមើល៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


