Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន ធ្វើ​ការ​ធ្ងន់ថ្ងៃអាទិត្យ​នេះ មុន​ប៉ះ​គ្នា​ទៀត​ថ្ងៃព្រហស្បតិ៍

បានផុស

នៅ

ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន គ្មាន​ពេល​សម្រាក​ច្រើន​ឡើយ​ ដោយ​ត្រូវ​ធ្វើ​ការ​ធ្ងន់​រៀង​ៗ​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ ២០២៦ មុន​ពេល​ពួក​គេ​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បត៍ សប្តាហ៍​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង ​និង ភ្នំពេញ​ក្រោន ទើប​តែ​ប្រកួត​គ្នាកាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​ជើង​ទី១ វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៤-១។

ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ជើង​ទី​២ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដើម្បី​សម្រេច​ថាតើ ក្រុម​ណា​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​អាស៊ី​លំដាប់​ទៅ​៣។

ទោះបី​ជា​​រយៈ​ពេល​មាន​ត្រឹម ៧ ថ្ងៃ​មុន​ប៉ះ​គ្នា​ជើង​ទី​២ ក្រុម​ទាំង​ពីរ​មាន​ភារកិច្ច​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា ដោយ​ ព្រះ​ខ័នរាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួប​តទល់​នឹង ណាហ្គាវើលដ៍ វេលា​ម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី​៨ ខែ​មីនា ឆ្នាំ ២០២៦។

ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៥៤ ពិន្ទុ កំពុង ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ ១៨ និង​ចាញ់ ៣ ខណៈ ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ ឈរ​លេខ ៤ បន្ទាប់​ពី​ឈ្នះ ១០ ស្មើ ៥ និង​ចាញ់ ៦។

នៅ​ម៉ោង​ដំណាល​គ្នា ភ្នំពេញក្រោន ត្រូវ​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ អឹមអូអាយ កំពង់ដេវ៉ា។ ភ្នំពេញ​ក្រោន ឈរ​លេខ​២​តាម​ពី​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៧ ពិន្ទុ​ បន្ទាប់​ពីឈ្នះ ១៤ ស្មើ ៥ និង​ចាញ់ ហើយ អឹមអូអាយ កំពង់ដេវ៉ា ស្ថិត​នៅ​លេខ ៦ មាន ៣០ ពិន្ទុ ក្រោយឈ្នះ ៨ ស្មើ ៦ និង​ចាញ់ ៧។

អ្វី​ដែល​ហត់​បន្តិច​សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង គឺ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់​ស្ពឺ ខណៈ ភ្នំពេញ​ក្រោន មិន​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កីឡាករ​ច្រើន​ស្រាប់​ដូច​គ្នា ដូច្នេះ​សម្រាប់​ការ​ប្រកួត​លីគ ពួក​គេ​ប្រើ​ប្រាស់​កីឡាករ​ក្នុង​ស្រុក​ច្រើន។

គូ​ប្រកួត​ក្នុង​វគ្គ Top 6 នៅ​ក្នុង​សប្តាហ៍​នេះ​ម៉ោង​ដំណាល​គ្នា​គឺ បឹងកេត បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួល អង្គរថាយហ្គឺរ។ អង្គរថាយហ្គឺរ បន្ត​ឈរលេខ ៣ បន្ទាប់​ពី​ធ្វើ​បាន​ល្អ ៤ ប្រកួត​ចុង​ក្រោយ ក្នុង​នោះឈ្នះ ឡាយហ្វព្រះសីហនុ ៣-១, ឈ្នះ ភ្នំពេញក្រោន ៤-៣, ឈ្នះ កង​យោធពល​ខេមរភូមិន្ទ ៧-១ និង​ស្មើ ភ្នំពេញ​ក្រោន ០-០។

ចំណែក បឹងកេត ស្ថិត​នៅ​លេខ ៥ មាន ៣៥ ពិន្ទុ ពី​ការឈ្នះ ១០ ស្មើ ៥ និង​ចាញ់ ៦។ ៤ ប្រកួត​ចុង​ក្រោយ ពួកគេ ចាញ់ អង្គរថាយហ្គឺរ ០-១, ឈ្នះ គិរីវង់សុខសែន​ជ័យ ២-០, ស្មើ​ វិសាខា ០-០, ចាញ់ ណាហ្គាវើលដ៍ ០-២ និងឈ្នះ ណាហ្គាវើលដ៍ ១-០។ ចាំ​មើល បងឹកេត សង​សឹក អង្គរថាយហ្គឺរ​បាន​ទេ?

  • ណាហ្គាវើលដ៍ vs ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ភ្នំពេញក្រោន vs អឹមអូអាយ កំពង់ដេវ៉ា
  • បឹងកេត vs អង្គរថាយហ្គឺរ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម