កីឡា
ក្រុមហ្វីលីពីន Manila Digger អាចលើកពេល ២ ប្រកួត ត្រៀមប៉ះ ព្រះខ័នរាជស្វាយរៀង
ក្រុមខ្លាំងរបស់ប្រទេសហ្វីលីពីន Manila Digger ទំនងជាលើកពេល ២ ប្រកួតដើម្បីត្រៀមខ្លួនប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់អាស៊ី AFC Challenge League នាខែមេសា ឆ្នាំ ២០២៦។

ព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុម Manila Digger នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតជើងទី១ និងជើងទី២ ត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសហ្វីលីពីន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
តាមមើលកាលវិភាគក្នុងលីគកំពូលហ្វីលីពីន ក្រុម Manila Digger ត្រូវប្រកួតជាមួយក្រុម Taquig នៅថ្ងៃទី៨ ខែមេសា និងប្រកួតជាមួយក្រុម Stallions នៅថ្ងៃទី១១ ខែមេសា ដូច្នេះពីរប្រកួតនេះ ពួកគេទំនងជាលើកពេល។ ជាពិសេស ការប្រកួតជាមួយ Taquig នៅថ្ងៃទី៨ ខែមេសា គឺច្បាស់ ១០០ % ពួកគេនឹងត្រូវលើកពេល ខណៈ ថ្ងៃទី១១ ខែមេសា ជាមួយក្រុម Stallions ក៏ទំនងជាអាចលើកពេលដែរ ពីព្រោះពួកគេត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី៩ ខែមេសា ហើយមានពេលខ្លីក្នុងការធ្វើដំណើរទៅហ្វីលីពីន ដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៦ ខែមេសា សម្រាប់ជើងទី២។

ក្រុម Manila Digger បានក្លាយជាក្រុមដំបូងគេបង្អស់នៅក្នុងប្រទេសហ្វីលីពីន ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី AFC Challenge League បន្ទាប់ពីបានយកឈ្នះក្រុមរបស់ឥណ្ឌូណេស៊ី Dewa United ទាំងពីរជើងដោយលទ្ធផល ៣-២។
រហូតដល់ពេលនេះ ក្រុម Manila Digger កំពុងស្ថិតនៅលេខ ៤ នៃលីគបាល់ទាត់កំពូលហ្វីលីពីន បន្ទាប់ពីឈ្នះ ៩ និង ស្មើ ៣ មិនទាន់ស្គាល់បរាជ័យឡើយ ដោយមាន ៣០ ពិន្ទុ។ ពួកគេជាក្រុមដែលប្រកួតបានតិចជាងគេនៅក្នុងលីគរដូវកាលនេះគឺទើបតែ ១២ ប្រកួតប៉ុណ្ណោះ ដោយសារពួកគេត្រូវបានលើកពេលការប្រកួតដើម្បីពានរង្វាន់អន្តរជាតិ ខណៈក្រុមខ្លះបានប្រកួត ១៦ ទៅ ១៧ ប្រកួតហើយ។

ចំណែកក្រុម ព្រះខ័នរាជស្វាយរៀង ក៏មានការមមាញឹកខ្លាំងទាំងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។ ទោះបីជាយ៉ាងណា នៅមិនទាន់មានការប្រកួតណាមួយត្រូវបានលើកពេលឡើយ។ នៅក្នុងដំណាក់កាលនេះ ក្រុមតំណាងកម្ពុជាមួយនេះកំពុងសម្លឹងឆ្ពោះទៅរកការឈ្នះជើងឯក ៣ ក្នុងមួយរដូវកាល។

សូមបញ្ជាក់ថា ក្រុម Manila Digger និង ព្រះខ័នរាជស្វាយរៀង បាននៅក្នុងពូលជាមួយគ្នា ដែលធ្លាប់បានប្រកួតគ្នាម្តងហើយគឺបញ្ចប់ដោយលទ្ធផលស្មើ ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពេលនេះ ពួកគេត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវធ្វើដំណើរមកទឹកដីកម្ពុជាម្តងទៀត៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


