កីឡា
ផ្លូវការ! លោក Pep Munoz បានចុះកុងត្រាដឹកនាំក្លិបជើងឯកលីគ ឥណ្ឌា ៤ សម័យកាល
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចុះកិច្ចសន្យាដឹកនាំក្លិប Bengaluru FC នៃលីគកំពូល ឥណ្ឌា។

ក្លិប Bengaluru FC នៃលីគកំពូល ឥណ្ឌា បានប្រកាសជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២៦ អំពីការចុះកិច្ចសន្យាយកលោក Pep Munoz មកដឹកនាំ ចាប់ពីពេលនេះតទៅ។ យ៉ាងណា មិនមានព័ត៌មានណាមួយ បញ្ជាក់អំពីកាលបរិច្ឆេទ និងតម្លៃនៃកិច្ចសន្យារបស់ភាគីទាំង ២ ឡើយ។
មុនប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុម ព្រះខ័នរាជស្វាយរៀង និង Shenzhen Peng City រូបនេះជាគ្រូបង្គោលថ្មី ក្លិប Bengaluru FC បានប្រើប្រាស់លោក Renedy Singh ជាគ្រូបណ្តោះអាសន្ន។ លទ្ធផលចាប់ផ្តើមរដូវកាល ៦ ប្រកួត ដែលដឹកនាំដោយលោក Renedy Singh គឺក្រុម Bengaluru FC ឈ្នះ ៣ ស្មើ ២ និងចាញ់ ១ មាន ១១ ពិន្ទុ ខណៈបច្ចុប្បន្នឈរនៅលេខរៀងទី ៥ ក្នុងលីគកំពូល ឥណ្ឌា។

ក្រុម Bengaluru FC នេះ ក៏ជាក្រុមជោគជ័យមួយផងដែរ កាលពីអតីតកាល។ ពួកគេធ្លាប់ឈ្នះជើងឯកលីគ ឥណ្ឌា បានចំនួន ៤ លើក គឺនៅរដូវកាល ២០១៣-១៤, ២០១៥-១៦, ២០១៧-១៨ និង ២០១៨-១៩។ បច្ចុប្បន្នពួកគេក៏នៅតែជាក្រុមលំដាប់មួយផងដែរក្នុងលីគកំពូល ឥណ្ឌា គ្រាន់តែពុំសូវជោគជ័យខ្លាំងដូចមុន។
រឿងដ៏ចាប់អារម្មណ៍មួយទៀត ក្លិប Bengaluru FC នេះ គឺជាទ្រនំរបស់វីរបុរសឥណ្ឌាកីឡាករ Sunil Chhetri ដែលលេងតាំងពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


