កីឡា
អ្នកឧកញ៉ា លាង ម៉េង ណែនាំឲ្យយុវជនទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងប្រែក្លាយបទពិសោធ ការបង្កើតគំនិតថ្មីៗ ពីការប្រកួតកីឡា E-sport ទៅជាអ្នកគ្រប់គ្រងមានប្រសិទ្ធភាព
អ្នកឧកញ៉ា លាង ម៉េង ណែនាំឲ្យយុវជនទាំងអស់ ចាកឆ្ងាយពីគ្រឿងញៀន និងប្រែក្លាយនូវបទពិសោធ ការបង្កើតគំនិតថ្មីៗ ពីការប្រកួតកីឡា E-sport ទៅជាអ្នកគ្រប់គ្រងមានប្រសិទ្ធភាព។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន Khmer Beverages តំណាងដោយ អ្នកឧកញ៉ា លាង ម៉េង និងក្រុមហ៊ុន T.Y Media តំណាងដោយលោក ឈុន សំណាង ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Vikingz Mekong Invitational ២០២៥ ក្រោមវត្តមានចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល T Y។

នាឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា ការប្រកួតកីឡាអេឡិចត្រូនិក គឺជាការប្រកួតមួយដែលស្វិតស្វាញ បត់បែន ដែលតម្រូវឲ្យបេក្ខជន ក៏ដូចជាក្រុមការប្រកួត ត្រូវតែបង្កើតស្មារតីសាមគ្គីភាព រួមគ្នាបង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីឆ្ពោះទៅរកជ័យជំនះ ដែលជាបទពិសោធមួយសម្រាប់យុវជនយកទៅអនុវត្តក្នុងការងារគ្រប់គ្រងការងារ។ ជាមួយនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ ត្រូវតែរួមគ្នាលេងកីឡាគ្រប់គ្នាយ៉ាងហោចមួយមុខ ដើម្បីសុខភាព ចៀសចាកឆ្ងាយពីគ្រឿងញៀន ដើម្បីបំពេញបំណងប្រាថ្នារបស់ឪពុកម្ដាយឆ្ពោះទៅកាន់អនាគតរុងរឿង។

លោក លន់ សាមឌី អគ្គលេខាធិការ នៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងពីសារប្រយោជន៍ នៃកីឡាអេឡិចត្រូនិក ដោយថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន សប្បុរសជន វិស័យឯកជននានាដែលបានចូលរួមគាំទ្រកីឡាប្រភេទនេះ ដូចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើនៅពេលនេះដែរ ហើយតាមរយៈការប្រកួតនានាគឺយើងតែងតែផ្ញើសារទៅកាន់អ្នកចូលរួមទស្សនាទាំងអស់ពីបញ្ហាសង្គម ក្នុងនោះមានបញ្ហាគ្រឿងញៀនជាដើម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខានោះ លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម លោកនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពី លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គ្រប់សមាសភាពទាំងអស់ដែលតែងតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាដែលជាដៃគូមួយគ្រប់ជ្រុងជ្រោយក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀននៅគ្រប់ការប្រកួតរៀបចំដោយសហព័ន្ធ និងសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ម៉េង ដែលបានចូលរួមថ្លែងសារទៅកាន់យុវជនអ្នកទស្សនាការប្រកួត ក៏ដូចជាអ្នកដែលទស្សនាការប្រកួតនៅតាមគេហដ្ឋានពីសារប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាណែនាំយុវជនឲ្យចាកឆ្ងាយពីគ្រឿងញៀនមិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនឆ្ពោះទៅកាន់អនាគតរុងរឿងរបស់យុវជនដោយចាប់ផ្ដើមពីថ្ងៃនេះ៕




-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


