កីឡា
ការពិតនៃម្ចាស់ខ្សែក្រវាត់ទាំងពីរ Aung La N Sang និង Reinier De Ridder
អ្នកលេងគុនចម្រុះមីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang ជាម្ចាស់ខ្សែក្រវាត់ ONE Light Heavyweight ហើយ Reinier “The Dutch Knight” de Ridder ជាម្ចាស់ខ្សែក្រវាត់ ONE middleweight ដែលទើបឈ្នះថ្មីកាលខែ តុលា។ ពួកគេទាំងពីរសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន និងមានរឿងពិតមួយចំនួនដែលគួរឈ្វេងយល់។
កំណត់ត្រានៃការប្រកួត
បទពិសោធន៍នៃការប្រកួតរបស់ Reinier de Ridder នៅតិចជាង Aung La N Sang។ កីឡាករហូឡង់ឡើងប្រកួតបាន ១៣ ដង(មិនដែលចាញ់) ខណៈដែល វីរបុរសមីយ៉ាន់ម៉ាធ្វើបាន ៣៨ ដង ក្នុងនោះ ឈ្នះ ២៦ដង, ចាញ់ ១១ដង និង អត់បានប្រកួតម្ដង(NC)។ “The Burmese Python” មានវ័យ ៣៥ ឆ្នាំចាស់ជាង “The Dutch Knight” ចំនួន ៥ ឆ្នាំ។

ការគ្រងខ្សែក្រវាត់
ដើមឡើយវីរបុរសគុនចម្រុះមីយ៉ាន់ម៉ាជាអ្នកគ្រងខ្សែក្រវាត់ចំនួនពីរខ្សែ គឺ ONE middleweight និង ONE Light Heavyweight។ ប៉ុន្តែ រឿងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងពេល បុរសវ័យ ៣០ ឆ្នាំមកពីក្លិប Combat Brothers ផ្ដួលជើងខ្លាំងសិស្សគុនមកពី Sanford MMA ឲ្យចុះចាញ់ទឹកទី១ ដើម្បីគ្រងខ្សែក្រវាត់ Middleweight តែម្ដងកាលខែ តុលា ឆ្នាំ ២០២០ កន្លងទៅ។ វាជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំដែលធ្វើឲ្យ “The Burmese Python” របូតខ្សែក្រវាត់ middleweight ក្រោយកាន់ជាប់ខ្លួនតាំងពីពាក់កណ្ដាលឆ្នាំ២០១៧។ ចំណែកខ្សែក្រវាត់ Light Heavyweight បុរសមីយ៉ាន់ម៉ា បានគ្រងតាំងពីដើមឆ្នាំ ២០១៨ និង ឡើងការពារជោគជ័យបានម្ដងរួចទៅហើយ។
ការតាំងចិត្តខ្ពស់រៀងខ្លួន
“The Burmese Python” មានឆន្ទៈការពារខ្សែក្រវាត់ ONE Light Heavyweight ឲ្យបានយូរអង្វែង និងសម្រួចវិជ្ជាគុនដើម្បីដណ្ដើម ខ្សែក្រវាត់ middleweight ជាថ្មីម្ដងទៀត។ «អ្នកត្រូវតែរង់ចាំទស្សនា [តើការដណ្ដើមខ្សែក្រវាត់ពិភពលោកយ៉ាងណា]។ ប៉ុន្តែច្បាស់ថាវានឹងល្អមើល និងរំភើប។ ខ្ញុំសន្យានឹងផ្ដួលគូប្រកួតបាន»។

ចំណែក De Ridder ប្រាប់ទុកមុនថា Aung La N Sang នឹងសន្លប់ម្តងទៀត។ តារាហូឡង់បញ្ជក់៖ «លើកនេះ ខ្ញុំគិតថា គាត់កាន់តែល្អជាងមុន ប្រុងប្រយ័ត្នជាងមុន ដូច្នេះខ្ញុំនឹងមានពេលប្រើជំនាញផ្សេងៗទៀតដើម្បីផ្តួលគេឲ្យសន្លប់ ប៉ុន្តែខ្ញុំនៅតែគិតថា គេនឹងដួលទៀត ហើយខ្ញុំអាចឃ្លេកគេបានម្ដង»។ នៅថ្ងៃទី ២៩ ព្រឹកស្អែកចាប់ពីម៉ោង ៧:៣០ (ម៉ោងនៅកម្ពុជា) Aung La N Sang នឹងឡើងការពារខ្សែក្រវាត់ ONE Light Heavyweight ទល់នឹង Reinier De Ridder នៅព្រឹត្តិការណ៍ ONE on TNT IV” ដែលត្រូវផ្ទាល់ទៅកាន់ទូរទស្សន៍នៅសហរដ្ឋអាមេរិក។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



