កីឡា
ច្បាស់១០០% កីឡាអូឡាំពិកនៅជប៉ុននឹងធ្វើ ទោះបារម្ភកូវីដខ្លាំង
ប្រធានគណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ អ្នកស្រី Seiko Hashimoto បានបញ្ជាក់ថា ១០០%គឺកីឡាអូឡាំពិករៀបចំការប្រកួតនៅជប៉ុន ប៉ុន្តែអ្នកស្រីបានព្រមានថា ដំណើរការប្រកួតត្រូវធ្វើឡើងដោយគ្មានចូលមើល។
នៅសល់តែ៥០ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ដែលពន្យាពេលដល់ឆ្នាំ២០២១នេះនឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងករណីកូវីដ-១៩ដែលកំពុងកើនឡើងដែលផ្នែកខ្លះនៃប្រទេសត្រូវបានប្រកាសដាក់ក្នុងគ្រាអាសន្ន។

អ្នកស្រី Hashimoto បាននិយាយថា ៖«ខ្ញុំជឿថា លទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍កីឡានេះគឺ១០០% បន្តធ្វើ។ បញ្ហាចោទឥឡូវនេះ ថាតើយើងត្រូវធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព និងធានាសន្តិសុខដល់ការប្រកួត»។
«ប្រជាជនជប៉ុនមានអារម្មណ៍អសុវត្ថិភាព ហើយស្របពេលជាមួយគ្នានេះក៏ប្រហែលជាមានអារម្មណ៍អត់សប្បាយចិត្តជាមួយយើងនៅពេលនិយាយអំពីកីឡាអូឡាំពិក ហើយខ្ញុំគិតថា នោះគឺការផ្តល់សំឡេងកាន់តែច្រើនជំទាស់នឹងការរៀបចំ»។ អ្នកស្រីមានប្រសាសន៍។
អ្នកស្រីបន្តថា ៖«បញ្ហាប្រឈមធំបំផុតគឺថាតើយើងអាចគ្រប់គ្រង និងទប់ស្កាត់លំហូចូលមនុស្សរបៀបណា។ បើការផ្ទុះកូវីដ-១៩អាចកើតមានឡើងកំឡុងពេលព្រឹត្តិការណ៍ប្រកួត នោះនឹងក្លាយជាវិបត្តិធំឡើង ឬស្ថានភាពអាសន្នដែលខ្ញុំជឿថា យើងត្រូវតែរៀបចំការប្រកួតដោយគ្មានអ្នកមើល»។
ជាមួយគ្នានេះ អ្នកគាំទ្រអន្តរជាតិមិនត្រូវបានអនុញ្ញាតឲ្យទៅមើលព្រឹត្តិការណ៍កីឡាអូឡាំពិក ឬប៉ារ៉ាឡាំពិករដូវក្តៅនេះឡើយដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហា។
រលកថ្មីនៃការឆ្លងកូវីដ-១៩បានចាប់ផ្តើមឡើងកាលពីខែមេសានៅប្រទេសជប៉ុនដែលតំបន់មួយចំនួនត្រូវបានដាក់បំរាមរឹតបន្តឹងរហូតដល់ថ្ងៃទី២០ ខែមិថុនា។
ជប៉ុនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់កាលពីខែកុម្ភៈដែលច្រើនជាងប្រទេសអភិវឌ្ឍនានា ហើយរហូតដល់ពេលនេះប្រជាជនប្រហែល៣%បានចាញ់ពេញលេញហើយ។

អ្នកស្រី Hashimoto លើកឡើងថា វាជាការសម្រេចចិត្តដ៏ឈឺចាប់ដើម្បីមិនឲ្យមានអ្នកទស្សនាមកពីក្រៅប្រទេស ប៉ុន្តែប្រការចាំបាច់បំផុតគឺធានាសុវត្ថិភាព និងសន្តិសុខដល់ការប្រកួត។
រហូតដល់ពេលនេះ មនុស្សប្រមាណ១ម៉ឺននាក់ក្នុងចំណោម៨ម៉ឺននាក់ដែលស្ម័គ្រចិត្តចូលរួមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០រដូវក្តៅបានលាឈប់ពីការងារ។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


