កីឡា
លីគកំពូលកម្ពុជា៖ គ្រូបង្វឹកភ្នំពេញក្រោន ប្រកាសចាកចេញពីក្រុម
លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League បានប្រកាសនៅយប់ថ្ងៃច័ន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្ដាហ៍នេះលើទំព័រហ្វេសប៊ុករបស់លោក ពីលាកូនក្រុមក៏ដូចជាថ្នាក់ដឹកនាំក្លឹប ក្រោយចាប់ដៃធ្វើការរួមគ្នាអស់២រដូវកាលមកនេះ។

គ្រូបង្វឹក ដែលកាន់អាជ្ញាប័ណ្ណ AFC A License រូបនេះបានបញ្ជាក់ខ្លឹមសារថា៖«ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោកឧកញ៉ាប្រធានក្លឹប ថ្នាក់ដឹកនាំក្លឹប ដែលបានផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំធ្វើជាគ្រូបង្វឹកក្រុមឈុតធំនាពេលវេលាជិត២ឆ្នាំមកនេះ។ ការងារនេះ វាពិតជាមានន័យខ្លាំង ណាស់ ក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្តដូចគ្នា ដែលខ្ញុំបានក្លាយជាចំណែកមួយរបស់ប្រវត្តិសាស្ត្រក្លឹប ដែលធំជាងគេនៅកម្ពុជានេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ក្រុមបុគ្គលិកក្លឹប ប្អូនៗកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងធ្វើការងារជាមួយ ខ្ញុំដោយយកចិត្តទុកដាក់នាពេលកន្លងមកនេះ»។

លោកបានដាស់អារម្មណ៍កីឡាករក្រោយចាកចេញថា៖«ខ្ញុំសង្ឃឹមថាប្អូនៗកីឡាករនឹងខិតខំបន្ថែមទៀត ដើម្បីឡូហ្គោសីង្ហនៅលើទ្រូងរបស់ប្អូនៗ ហើយយើងនៅតែបន្តរាប់អានគ្នា និងខ្ញុំអាចជួយប្អូនៗបានបើសិនជាប្អូនៗត្រូវការ»។ ជាមួយគ្នានេះដែរ លោក ស៊ុំ វណ្ណា បានថ្លែងទៅកាន់អ្នកគាំទ្រថា៖«ចំពោះអ្នកគាំទ្រក្លឹប គឺអ្នកទាំងអស់គ្នា ពិតជាមានន័យធំធេងណាស់ ខ្ញុំសោកស្តាយ ដែលខ្ញុំធ្វើមិនបានល្អជូនអ្នកទាំងអស់គ្នា សង្ឃឹមថាអ្នកទាំងអស់គ្នាបន្តការរាប់អានខ្ញុំ និងនៅតែបន្តគាំទ្រឲ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្លឹបដែលអ្នកស្រលាញ់នេះ។ ក្លឹបភ្នំពេញក្រោន មិនអាចខ្វះអ្នកទាំងអស់គ្នាបានទេ The RED!»។

លោក ស៊ុំ វណ្ណា កាន់បរិញ្ញាបត្រអប់រំកាយ និង កីឡា ពីប្រទេសគុយបា កាលពីឆ្នាំ២០០៩។ លោកធ្លាប់ធ្វើជាគ្រូជំនួយក្លឹបបៀលប្រាយ ពីឆ្នាំ២០១៣-២០១៥ មុនបន្តទៅកាន់តំណែងជាគ្រូធំក្លឹបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីរដូវកាល២០១៥-២០១៦ ហើយបានជួយឲ្យក្លឹបនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំជាមួយគ្នា ផងដែរ។ លោកបានចុះកិច្ចសន្យាជាផ្លូវការដឹកនាំក្រុមវេស្ទើន កាលពីដើមរដូវកាល ឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨រូបនៅទំនេរ និងនៅឆ្នាំ២០១៩ លោកបានធ្វើជាគ្រូជំនួយ Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមភ្នំពេញក្រោន នៅរដូវកាលនោះ។ ក្រោយលោក Leonardo Vitorino ចែកផ្លូវជាមួយភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ លោក ស៊ុំ វណ្ណា ត្រូវបានក្លឹបភ្នំពេញក្រោន តែងតាំងជាគ្រូបង្វឹកស្តីទី ហើយរហូតដល់រដូវកាលឆ្នាំ២០២០ ទើបក្លឹបប្រកាសតែងតាំងជាគ្រូបង្គោលផ្លូវការ។

ឆ្នាំ២០១៩ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៦ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ក្រោយប្រកួតបាន២៦លើក ឈ្នះបាន១៥លើក ហើយស្មើគ្នា៣លើកនិងចាញ់៨លើក។ ចំណែកក្នុងពានសម្តេចតេជោ វិញក្រុមភ្នំពេញក្រោន បានឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ តែចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាំងទីកាត់សេចក្តី ៥ទល់៤។ នៅឆ្នាំ២០២០នេះ លោកបានដឹកនាំក្រុមភ្នំពេញក្រោន ឈរលេខ៣ក្នុងលីគកំពូលកម្ពុជា ក្រោយប្រកួត១៧លើកឈ្នះ៩លើក ស្មើគ្នា៦លើកនិងចាញ់តែ២លើកមាន៣៣ពិន្ទុ ក្នុងដៃ។ នៅក្នុងពានសម្តេចតេជោ ភ្នំពេញក្រោន ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតតែចាញ់ណាហ្គាវើល ដោយបាល់ប៉េណាំងទីកាត់សេចក្តី៣ទល់១ និងបន្តចាញ់ក្រុមខេត្តព្រៃវែង ៤ទល់២ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កីឡាករ ធារី ចន្ថាប៊ីន ប្រកាសលាអ្នកគាំទ្រក្លឹប Perak FA នៅម៉ាឡេស៊ី ក្រោយចប់រដូវកាល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ