កីឡា
ប៉ែន សុគង់ ធ្វើការហ្វឹកហាត់យ៉ាងសកម្មលើទីលានមុនការប្រកួតមក ដល់នាល្ងាចថ្ងៃ៣១កក្កដាខាងមុខនេះ
លោកគ្រូបង្វឹក ពុធ បូរាត្រីបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិកពីទីក្រុងតូក្យូថា កីឡាករអត្តពលកម្ម ប៉ែន សុគង់ បង្ហាញពីការហ្វឹកហាត់ និងការត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ២០២០ “Tokyo Olympic Games 2020”នៅទីក្រុងតូក្យូរួចជាស្រេច ដោយការប្រកួតជាផ្លូវការ នឹងមកដល់នារសៀលថ្ងៃទី៣១ ខែកក្កដាចុងសប្ដាហ៍នេះ។
លោកគ្រូបង្វឹកមានប្រសាសន៍ថា ” កីឡាកររូបនេះ បានចូលទីលានអត្តពលកម្មហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍។ ថ្ងៃនេះឃើញថា យើងកម្ដៅសាច់ដុំ និងមានទឹកចិត្តល្អក្នុងការហ្វឹកហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឲ្យបានល្អប្រសើរ”។ លោកបន្តថា “នៅសល់ប៉ុន្មានថ្ងៃនេះ លោកបានជំរុញការហ្វឹកហាត់ឲ្យបានល្អ និងត្រឹមត្រូវ ហើយឆ្លៀតមើលបទពិសោធន៍របស់កីឡាករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បីដកស្រង់បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ ក៏ដូចជាមើលឃើញនូវរបៀបយកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបនឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង “។



ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ។ កីឡករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



