Connect with us

កីឡា

ព្រឹត្តិការណ៍​ប្រកួតមួយ​រាត្រី​ មាន​តែ​​​​នារីសុទ្ធ​ នៅ​​ថ្ងៃទី​៣ ខែ​កញ្ញា

បានផុស

នៅ

បន្ទាប់​ពី​ពន្យា​ពេល​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ដែល​ប្រជុំ​ដោយ​នារី​ខ្លាំង​ៗ​ទាំង​អស់​ក្នុង​មួយ​រាត្រី​ដោយសារ​វិបត្តិ​កូវីដ-១៩ ឥឡូវ​នេះ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​លោក ONE Championship បាន​ប្រកាស​កាល​បរិច្ឆេទ​ជា​ថ្មី​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ដែល​សុទ្ធ​តែ​កីឡាការិនី​ទាំង​អស់​មក​ពី​ជុំ​វិញ​ពិភព​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​នា​រាត្រី ONE: EMPOWER។

ក្នុង​ព្រឹត្តិការណ៍​ជា​ប្រកួត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នេះ​នឹង​ផ្សាយ​ផ្ទាល់​ជុំ​វិញ​ពិភព​លោក។ សម្រាប់​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ចិន Xiong Jing Nan ត្រូវ​ដាក់​ខ្សែ​ក្រវាត់​របស់​ខ្លួន​ឲ្យ​កីឡាការិនី​ជើង​ឯក​ជឺជីតស៊ូពិភពលោក១៣​សម័យ​របស់​ប្រេស៊ីល Michelle Nicolini ឡើង​ដណ្ដើម។

អម​ជា​មួយ​គូ​ឯក ជា​ការ​ប្រកួត​នារី​លក្ខណៈ​ឃីក​បុក​សីង​ ONE Super Series រវាង​កីឡាការិនី​លំដាប់​ពិភព​លោក Anissa Meksen ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ISKA Atomweight K1 នាង​ Cristina Morales។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ព្រឹត្តិការណ៍​ប្រកួត​ខ្សែ​ក្រវាត់​ និង​ជា​ពាន​រង្វាន់​ពិភព​លោកដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​យូរ​ ONE Women’s Atomweight World Grand Prix ទី​បំផុត​បាន​មក​ដល់​ហើយ​សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ​វគ្គ១/៤​ ឬ​វគ្គ​៨​នាក់​ដំបូង។

អ្នក​លេង​គុន​ចម្រុះ​លេខ​១ក្នុង​ទម្ងន់ Atomweight កីឡាការិនី Denice Zamboanga ត្រូវ​ជួប​នឹង​នារី​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៥ Seo Hee Ham។ ចំណែក​អ្នក​ឈរ​ចំណាត់​ថ្នាក់​លេខ​២​កីឡាការិនី​ចិន Meng Bo ត្រូវ​ប្រកួត​ជា​មួយអ្នក​លេច​មុខ​ថ្មី Grace “Thai Kitten” Cleveland ហើយ​កីឡាការិនី​មិន​ទាន់​ស្គាល់​បរាជ័យរបស់​ជប៉ុន Itsuki Hirata ត្រូវ​ជួបនឹង​កីឡាការិនី​អាមេរិក Alyse  Anderson ហើយ​អ្នក​លេងឈរ​លេខ​៤​កីឡាការិនី​ថៃ Stamp Fairtex ត្រូវជួប​ដៃ​គូ​ឈរ​លេខ​៣ Alyona Rassohyna​ ដែល​ជា​សត្រូវ​ចាស់​របស់​ខ្លួន។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​នារី​ទាំង​អស់។

  •  ម្ចាស់​ខ្សែ​ក្រវាត់ Xiong Jing Nan ប្រកួត​ជា​មួយ​ Michelle Nicolini ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក​
  • Denice Zamboanga ប្រកួត​ជា​មួយ Seo Hee Ham លក្ខណៈ​​គុន​ចម្រុះ
  • Alyona Rassohyna ប្រកួត​ជា​មួយ Stamp Fairtex លក្ខណៈ​គុន​ចម្រុះ
  • Meng Bo ប្រកួត​ជា​មួយ Grace Cleveland លក្ខណៈ​គុន​ចម្រុះ
  • Itsuki Hirata ប្រកួត​ជា​មួយ Alyse Anderson លក្ខណៈ​​គុន​ចម្រុះ​
  • Anissa Meksen ប្រកួត​ជា​មួយ Cristina Morales លក្ខណៈ​ឃីក​បុក​សីង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ១៨ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៨ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច២១ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម