ព័ត៌មានជាតិ
ការប្រកួតបាល់ទាត់កំពូលនៅជប៉ុនមួយត្រូវគេឱ្យឈ្មោះថា Cambodia Day ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា កាលពីថ្ងៃទី ៩ ខែសីហា មានការបើកប្រកួតបាល់ទាត់មួយក្នុងក្របខណ្ឌកំពូលជប៉ុន (J-League) ដែលការប្រកួតនេះ បានធ្វើឡើងរវាងក្លឹប Shimizu S-Pulse និងក្លឹប Yokohama F. Marinos ដោយត្រូវគេហៅឈ្មោះថា Cambodia Day ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា។
ក្រុមការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបើកការប្រកួតនេះ ហើយលោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមទាត់បាល់ ដើម្បីជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ដោយឡែកលោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញក្នុងពិធីនេះដែរ។
ការប្រកួតនេះបានធ្វើឡើងនៅទីលានបាល់ទាត់ នៅខេត្ត Shizuoka ប្រទេសជប៉ុន ហើយការប្រកួតនេះ បានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ “Cambodia: Kingdom of Wonder” ។
បើតាមស្ថានទូត ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជា អោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា។
ស្ថានទូតបញ្ជាក់ដែរថា “ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ គឺជាថ្ងៃដ៏វិសេសវិសាល នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា គឺជាអ្នកឧបត្ថម្ភការប្រកួតកីឡាបាល់ទាត់នេះ។
លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការឲ្យឈ្មោះបាល់ទាត់នោះជា Cambodia Day នេះ ជាការផ្ដួចផ្ដើមដោយក្រុមហ៊ុន TAICA ដែលក្រុមហ៊ុននេះមានអាជីវកម្មនៅកម្ពុជា ហើយជាអ្នកបានឧបត្ថម្ភមួយរបស់ក្លិប Shimizu S-Pulse ហើយក្រុមហ៊ុននេះ មានបំណងផ្សព្វផ្សាយពីកម្ពុជាទៅដល់ទស្សនិកជនបាល់ទាត់ជប៉ុន និងប្រជាជនជប៉ុន ឱ្យបានដឹង បានស្គាល់ពីកម្ពុជាឲ្យបានទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីមកទស្សនាប្រទេសកម្ពុជា នៅពេលបើកឲ្យដំណើការឡើងវិញក្រោយពីការរីករាល នៃជំងឺកូវីដ១៩ បានស្បើយ៕ ដោយៈ កោះកែវ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


