កីឡា
ដើម្បីធានាដល់គុណផល និង ស្មារតីកីឡា ក្នុងពេលប្រកួត គណៈកម្មការផ្គូផ្គង ត្រូវដឹងប៉ុន្មានចំណុចនេះ
គណៈកម្មការផ្គូផ្គង ត្រូវយកអស់ពីស្មារតីកម្លាំង កាយចិត្តទទួលខុស ត្រូវការងារផ្គូផ្គង ត្រូវស្គាល់ប្រវត្តិរបស់កីឡាករ កីឡាការិនីនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីការងារផ្គូផ្គង ធានាបាននូវកម្រិតបច្ចេកទេស និងសមត្ថភាពក្នុងការប្រកួតឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីធានាដល់គុណផល និង ស្មារតីកីឡាក្នុងពេលប្រកួត។

នេះជាប្រសាសន៍ក្រើនរំលឹករបស់លោកឧត្តមសេនីយតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយពេលពិនិត្យឃើញការងារផ្គូផ្គងកន្លងមកមានការខ្វះខាតនិងអសកម្មនោះ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសហការរួមគ្នាជាមួយស្ថានីយ៍ទូរទស្សន៍ ក្នុងការរៀបចំគណៈកម្មការផ្គូផ្គងដើម្បីពង្រឹងតួនាទីភារកិច្ចគណៈកម្មការផ្គូផ្គងរៀបចំគូប្រកួតដល់កីឡាករ- កីឡាការិនីសម្រាប់ដំណើរការប្រកួតតាមស្ថានីយ៍ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា គណៈកម្មការផ្គូផ្គងរបស់យើង ថ្វីត្បិតបានយក ចិត្តទុកដាក់ពុះពារបំពេញភារកិច្ចនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមកដល់ពេល នេះក៏ដោយ ក៏យើងពិនិត្យឃើញថា ការងារនេះពិត ជានៅមានចំណុចខ្វះខាត និងមានភាពអសកម្មខ្លះៗ ចំពោះកីឡាករ-កីឡាការិនីរបស់យើង ក្នុងការប្រកួតមិនឈរទឹក មិនសូវមានវិន័យ ខ្វះភាព រឹងមាំ ខ្វះកំលាំងកាយ ខ្វះកំលាំងអំណត់ មិន មានភាពរឹងមាំខាងផ្នែកបច្ចេកទេស ។ ហើយពេលខ្លះការផ្គូរផ្គងរួចហើយមានការដោះដូរឡើង វិញជាញឹកញាប់ និងមិនសមហេតុផល ដែលធ្វើ ឲ្យប៉ះពាល់ដល់ការប្រកួត ។
លោកប្រធានបន្តថា ដើម្បីឲ្យការងារគណៈកម្ម ការផ្គូផ្គងដំណើរការងាររបស់ខ្លួនបានល្អប្រសើរ និងជៀសផុតពីចំណុចប្រឈមផ្សេងៗនោះ សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមដាក់ចេញនូវវិធាន ការណែនាំមួយចំនួនដូចជាគណៈកម្មការផ្គូផ្គងត្រូវធ្វើការងារទំនាក់ទំនងសហការផ្ទាល់ជាមួយបណ្តាសមាគម ក្លិប ឬគ្រូបង្វឹក ដែលជាតំណាង សហការទំនាក់ទំនងការផ្គូផ្គងការប្រកួតសម្រាប់កីឡាតាមរូបភាព ឬវិធីសាស្ត្រផ្សេងៗ និងពេល វេលាកំណត់ ទាំងពេលវេលាផ្គូផ្គង និងគូប្រកួតរបស់កីឡាករ កីឡាកាវិនី តាមការកំណត់ របស់គណៈកម្មការផ្គូផ្គងប្រចាំស្ថានីយទូរទស្សន៍នីមួយៗ ការងារផ្គូផ្គងគូប្រកួតនេះ មិនអនុញ្ញាតឲ្យធ្វើ ការផ្គូផ្គងដោយផ្ទាល់ជាមួយកីឡាករ កីឡាការិនីជាដាច់ខាត។ បណ្តាសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ត្រូវពិនិត្យនិងធ្វើការជ្រើសរើសនូវសមាសភាពកី ឡាករ កីឡាការិនី ដែលស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ខ្លួន ត្រូវមានកម្លាំងកាយ កម្លាំងអំណត់ និងមានភាពរឹងមាំខាងបច្ចេកទេស មានវិន័យ មានការហាត់ហ្វឹកហ្វឺនត្រឹមត្រូវតាមកម្មវិធីច្បាស់ លាស់ ។
លោកបានបន្ថែមទៀតថា គណៈកម្មការផ្គូផ្គង ត្រូវមានស្មារតីទទួលខុសត្រូវមានទស្សនៈគ្រប់ ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍ សមាគម ក្លិប និងធនធានកីឡាករ កីឡាការិនី ការផ្គូផ្គងត្រូវមានសមត្ថភាព មានតម្លាភាព ចែករំលែកដល់គ្រប់សមាគម ក្លិប គ្រប់បណ្តារាជធានី ខេត្ត។ ត្រូវមានទស្សនៈ វិស័យពង្រឹងអភិវឌ្ឍន៍ធនធានកីឡាករគ្រប់កម្រិត(កម្រិតខ្ពស់ កម្រិតមធ្យម កីឡាករថ្នាល ជាកីឡាករសម្រាប់បន្តវេន)៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


