កីឡា
បណ្តុះបណ្តាលបច្ចេកទេសស្នងការប្រកួតមុនបើកការប្រកួតជើងឯកកីឡាទោចក្រយានកម្រិត
វគ្គបណ្តុះបណ្តាលបច្ចេកទេសស្នងការរៀបចំការប្រកួតកីឡាទោចក្រយានកម្រិតមូលដ្ឋាន ដែលបានចាប់ផ្តើមមួយថ្ងៃមុនបើកការប្រកួតជើងឯកថ្នាក់ជាតិនៅខេត្តសៀមរាប បានបញ្ចប់កាលពីរសៀលថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២១។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានអញ្ជើញទៅចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសស្នងការរៀបចំការប្រកួតកម្រិតមូលដ្ឋាននេះ ដោយមានការចូលរួមពីថ្នាក់ដឹក នាំក្រសួងពាណិជ្ជកម្ម លោកអភិបាលរង ខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គ្រូបង្វឹក សិក្ខាកាម ក្រុមម៉ូតូ BMW តំណាងក្រុម ហ៊ុនឧបត្ថម្ភនានា និងកីឡាករកីឡាការិនីជាច្រើនរូបទៀត។

លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រ យាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលទទួលធ្វើ ជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្នងការរៀបចំការប្រកួតកីឡាទោចក្រយានកម្រិតមូលដ្ឋានដ៏មានសារសំខាន់នេះ។

លោកប្រធានបានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈ ពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានធ្វើឲ្យមន្ត្រីគណៈកម្មការបច្ចេកទេសយើង បានយល់ដឹងអំពីបច្ចេកទេសក្នុងរៀបចំការប្រកួតកីឡាទោចក្រយាន ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលប្រ ព្រឹត្តធ្វើនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ។
ទន្ទឹមនឹងនេះដែរ លោកប្រធានបានថ្លែង អំណរគុណចំពោះគ្រូឧទ្ទេសនិងមន្ត្រី របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សៀមរាប និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោ បាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ធ្វើឱ្យកម្ពុជាទទួលបាននូវកាលានុវត្តថ្មីៗ ពុំធ្លាប់មានសម្រាប់ការងារកែទម្រង់ស៊ីជម្រៅ ការ ពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ

សូមចុចអាន ៖ ៧៦នាក់ចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


