អបអរ​! វ៉ាន​ វ៉ុន​ ឈាន​ដល់​វគ្គផ្តាច់​​ព្រ័ត្រ​ប៉ារ៉ាឡាំពិក​នៅ​ជប៉ុន
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អបអរ​! វ៉ាន​ វ៉ុន​ ឈាន​ដល់​វគ្គផ្តាច់​​ព្រ័ត្រ​ប៉ារ៉ាឡាំពិក​នៅ​ជប៉ុន

បានផុស

នៅ

​កីឡាករ​ជន​ពិការ​ផ្នែក​រទេះ​ប៉ារ៉ាឡាំពិ​ក​កម្ពុជា​ វ៉ាន វ៉ុន បានឆ្លង​ផុត​វគ្គ​ជម្រុះ​ ឡើង​ទៅ​ប្រ​កួត​វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ ទី​ក្រុង​តូក្យូ​ ឆ្នាំ២០២០ នៅ​ប្រទេស​ជប៉ុន​ហើយ​ បន្ទាប់​ពី​ទទួល​​បាន​​ចំណាត់​​ថ្នាក់​លេខ​២​​ ក្នុង​​ស៊េរីទី​​១​​ លើ​វិញ្ញាសា​ប្រណាំង​រទេះ​ T54​ ចម្ងាយ​១០០​ម៉ែត្រ ដោយ​ប្រើថេរ​វេលា​១៤.៣៩​វិនាទី​ ខណៈ​កីឡាករ​ថៃ​ឈរចំណាត​លេខ១​ ប្រើថេរ​វេលា​១៤.០០​វិនាទី។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​លទ្ធផល​ខាង​លើ​នេះ​ នាំ​ឲ្យ​កីឡាករ​ថៃ Athiwat Paeng-Nuea និងកីឡាករ​ វ៉ាន​ វ៉ុន របស់​កម្ពុជា​ ឡើង​ទៅ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកួតវគ្គដណ្ដើមមេដាយព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ គ្រោងនឹងប្រកួតនាវេលាម៉ោង ៥:៣០​នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)។

ការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ ចែកចេញជា ៣ ស៊េរី ដោយក្នុងមួយស៊េរីមានកីឡាករ ៦នាក់ មកពី ៦ប្រទេស ខណៈ​​ចប់ការប្រកួតវគ្គ​ជម្រុះ​​ កីឡាករឈរលេខ១ និងលេខ២​ ក្នុងស៊េរី​នីមួយ​ៗ​ ត្រូវ​បាន​ជ្រើសរើស​ជាបេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយ​តែ​ម្តង។

កីឡាករ​ វ៉ាន វ៉ុន​ ​ធ្វើ​បាន​យ៉ាងល្អ និងបានបំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ពិភពលោកនេះ។ រូប​គេ​នឹងបន្ដការខិតខំប្រឹងប្រែង​ និងធ្វើបានកាន់តែល្អបន្ថែមទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ។

​ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក ១រូប និងប្រតិភូ ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជាប្រតិភូ៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ CNCC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services