កីឡា
ពិធីបើកកីឡាអូឡាំពិក២០២៤នឹងមានអ្នកចូលរួមផ្ទាល់ជាង៣០ម៉ឺននាក់
ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំងគ្រោងរៀបចំកៅជាង៣០ម៉ឺនដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនា និងលើកទឹកចិត្តដល់អត្តពលិកដែលចូលរួមពិធីដង្ហែលើផ្ទៃទឹកទន្លេសេន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gérald Darmanin បានបញ្ជាក់លើកដំបូងថា សំបុត្រចំនួន ៣២៦,០០០សន្លឹកនឹងត្រូវដាក់លក់ ឬចែកចាយសម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅលើដងទន្លេសេន (Seine) ក្នុងទីក្រុងប៉ារីស។
ដើមឡើយគ្រោងរៀបចំឲ្យមានអ្នកចូលរួមប្រមាណ២លាននាក់ ប៉ុន្តែក្រោយមកក៏ត្រូវបានកាត់បន្ថមមកត្រឹមប្រមាណ៦០ម៉ឺននាក់ ពាក់ព័ន្ធនឹងសុវត្ថិភាពដែលប្រទេសបារាំងមានការព្រួយបារម្ភពីការវាយប្រហារភេរវករ។ ទោះបីជាយ៉ាងណាការបញ្ជាក់ចុងក្រោយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺជាង៣០ម៉ឺននាក់។

លោក Darmanin បានប្រាប់ថា ៖«យើងនឹងមានអ្នកទស្សនាចំនួន១០៤,០០០នាក់នៅជាន់ក្រោមដែលពួកគេត្រូវទិញសំបុត្រចូលរួម។ ចំណែកកៅអីប្រហែលជា២២២,០០០ទៀតគឺចែកចាយសំបុត្រឲ្យចូលរួមដោយឥតគិតថ្លៃ»។
លើសពីនេះ មនុស្សប្រហែលជាង៥០ម៉ឺននាក់នឹងទស្សនាពិធីដង្ហែរក្បួនលើផ្ទៃទឹក នៅថ្ងៃទី២៦ ខែកក្កដា ចេញពីតាមអគារនានាសងខាងទន្លេ ប៉ុន្តែតួលេខជាក់លាក់ពិបាកកំណត់អាចចន្លោះពី ៥០ ទៅ ៦០ម៉ឺននាក់នាក់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


