កីឡា
ប្លែក! បារាំងគ្រោងប្រើទូក១៨០គ្រឿងបើកកីឡាអូឡាំពិក២០២៤លើទឹកទន្លេ
បារាំងបានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិកដែលគ្រោងរៀបចំពិធីបើកនៅលើផ្ទៃទឹកទន្លេសេនជាមួយនឹងទូកចំនួន១៨០គ្រឿង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gérald Darmanin បានប្រាប់ថា គណៈកម្មាធិការរៀបចំការប្រកួតគ្រោងរៀបចំទូកចំនួន១៨០សម្រាប់ក្បួនដង្ហែបើកព្រឹត្តិការណ៍ជាផ្លូវការ។ ក្នុងនោះទូកចំនួន៩៤ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនអត្តពលិក និងប្រតិភូ ខណៈ៨៦ទូកទៀតប្រើសម្រាប់សន្តិសុខ និងក្រុមការងារបច្ចេកទេស។
តាមការគ្រោងទុក អ្នកចូលរួមទស្សនាផ្ទាល់នៅមាត់ទន្លេសេនចំនួន ៣២៦ ០០០នាក់ ក្នុងនោះ ១០៤ ០០០នាក់នៅជាន់ក្រោមត្រូវទិញសំបុត្រចូលរួម និង ២២២ ០០០នាក់ទៀត នៅជាន់លើត្រូវទទួលសំបុត្រដោយឥតគិតថ្លៃ។ ក្រៅពីអ្នកចូលរួមទស្សនាផ្ទាល់ជាង៣០ម៉ឺននាក់នេះ ក៏មានអ្នកទស្សនាចេញពីអគារតាមទន្លេសងខាងចន្លោះពី៥០ទៅ៦០ម៉ឺននាក់។
តាមការកំណត់ពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា និងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហា ដែលមានកីឡា៣២ប្រភេទ ស្មើនឹង៣២៩វិញ្ញាសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


