កីឡា
ភូមិកីឡាអូឡាំពិកនៅបារាំងបើកដំណើរការមានសេវាកម្មដ៏ច្រើន
ភូមិកីឡាអូឡាំពិកត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីចំណាយពេល៧ឆ្នាំក្នុងការសាងសង់ដែលមានន័យថា បើកដំណើរមុនពេលព្រឹត្តិការណ៍កីឡាមកដល់៥ខែ។

ទីតាំងភូមិកីឡាដ៏ធំសម្បើមនេះបានក្លាយជាចំណុចកណ្តាលនៃព្រឹត្តិការណ៍ ទាក់ទងនឹងកន្លែងស្នាក់នៅសម្រាប់អ្នកចូលរួម ហើយនឹងអាចផ្ទុកអត្តពលិក និងបុគ្គលិក បានជិត ១៤,៥០០នាក់។ នៅក្នុងពិធីសម្ពោធនាភាគខាងជើងនៃទីក្រុងប៉ារីស ប្រធានគណៈកម្មាធិការរៀបចំការប្រកួត លោក Tony Estanguet បានទទួលកូនសោជានិមិត្តរូបនៃអគារនេះ ដោយមានវត្តមានរបស់ភ្ញៀវពិសេសៗ រួមទាំងប្រធានាធិបតី Emmanuel Macron។

លោកប្រធានាធិបតី Macron បានមានប្រសាសន៍នៅចំពោះកម្មករថា ៖«នេះគឺជាភស្តុតាងដែលបង្ហាញថាយើងបានបំពេញការប្តេជ្ញាចិត្តរបស់យើង។ អ្នក (កម្មករ) គួរតែមាន “មោទនភាព” ដែលបានប្រគល់ភូមិកីឡា “ទាន់ពេលវេលា និងស្របតាមកញ្ចប់ថវិកា”។
អ្នករៀបចំអូឡាំពិក២០២៤ នៅមានពេល ៤ខែទៀតដើម្បីបញ្ចប់ការរៀបចំរបស់ពួកគេ ជាមួយនឹងគ្រឿងសង្ហារឹម និងគ្រឿងតុបតែងជាង ៣០០,០០០គ្រឿង ដែលត្រូវដំឡើងមុនពេលអត្តពលិកដំបូងមកដល់នៅថ្ងៃទី១៨ ខែកក្កដា។ ភូមិកីឡានេះមានអគារចំនួន ៨២ខ្នង ផ្ទះល្វែងចំនួន ៣,០០០ និងបន្ទប់ចំនួន ៧,២០០បន្ទប់ នៅលើផ្ទៃដីទំហំ ៥២ហិកតា រវាងទីក្រុង Saint-Denis កោះ Saint-Denis និង Saint-Ouen ភាគខាងជើងនៃទីក្រុងប៉ារីស។

ទីតាំងនេះមានប្រហែល ៤០ប្លុកនៃអគារទាបខុសៗគ្នា រួមបញ្ចូលភោជនីយដ្ឋាន ២៤ម៉ោងដែលមានកៅអីជិត ៣,២០០ ដែលបម្រើមុខម្ហូបចំនួន ៦មុខផ្សេងៗគ្នា។ ភូមិនេះក៏នឹងមានហាងលក់គ្រឿងទេស ប៉ុស្តិ៍ប៉ូលិស ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ ការិយាល័យប្រៃសណីយ៍ និងមជ្ឈមណ្ឌលគោរពបូជាពហុសាសនា។
ការដឹកជញ្ជូននឹងត្រូវបានផ្តល់ដោយកង់ ឬរថយន្តអគ្គិសនី ដែលនឹងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ស្របតាមគោលបំណងរបស់ IOC សម្រាប់ហ្គេមដើម្បីជាមិត្តភាពបរិស្ថាន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


