កីឡា
ហេតុផលចំនួន ៤ ឆ្ពោះទៅរកជ័យជម្នះរវាង Sitthichai និង Ozcan នៅកម្មវិធី Grand Prix
ជំនួបក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix រវាង Sitthichai “Killer Kid” Sitsongpeenong និង Tayfun “Turbine” Ozcan ត្រូវបានគេចាត់ទុកថាជាការប្រកួតដ៏សំខាន់មួយ។ ព្រោះអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងនៅក្នុងក្បាច់ឃីកបុកសីង និងប្រកួតមានភាពទាក់ទាញ។ ពួកគេនឹងជួបគ្នានៅព្រឹត្តិការណ៍ ONE: FIRST STRIKE នាថ្ងៃសុក្រទី១៥ ខែ តុលា ខាងមុខ។

ខាងក្រោមនេះជារឿងរ៉ាវសំខាន់ៗចំនួន ៤ ក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះរបស់ “Killer Kid” និង “Turbine” ពេលចូលសង្វៀនឃីកបុកសីងលំដាប់ពិភពលោក។
#1 Sitthichai ជំនាញក្បាច់ពីចម្ងាយ
Sitthichai ពូកែណាស់រឿងចេញស្នៀតពីចម្ងាយ និង ជោគជ័យច្រើនដងមកហើយពីការប្រកួតប្រើក្បាច់ ឆ្ងាយៗ។ ក្បាច់ដែលពូកែបំផុតនោះគឺ ទាត់ជើងឆ្វេង ដែលនាំឲ្យមានឱកាសវ៉ៃផ្ដាច់ដោយប្រើកណ្ដាប់ដៃ។ គេគ្រប់គ្រងការប្រកួតពីចម្ងាយបានល្អ, រក្សាលំនឹងដងខ្លួន និងកណ្ដាប់ដៃផង។ គេក៏មានវិធីសាស្ត្រស្ទាបស្ទង់ដៃគូមុនឈានជើងចូលវ៉ៃសម្រុក។
បច្ចេកទេសសម្លាប់គូបដិបក្ខ គឺ វ៉ៃចេញពីផ្នែកខាងឆ្វេង, ទាត់ជើង និង ទាត់ក្បាលជាដើម ក៏ដូចជាការប្រើកណ្ដាប់ដៃត្រង់លើដងខ្លួន និង ក្បាល។

#2 Ozcan ជំនាញប្រយុទ្ធកៀក
Ozcan ចូលចិត្តប្រើក្បាច់ចូលជិតដើម្បីឈ្នះការប្រកួត។ គេនឹងចូលវ៉ៃកៀកដើម្បីដោះស្រាយបញ្ហា។ កូនសិស្សមកពីក្លិប SB Gym ត្រូវប្រើភាពឆ្លាតវៃដើម្បីគេចពីគូសត្រូវដើម្បីស៊កកណ្ដាប់ដៃរបស់ខ្លួន និង ប្រើ ស្នៀតក្នុងស្ថានភាពចង្អៀត។
វិធីមួយទៀតរបស់ Ozcan គឺប្រើស្នៀតវាយបកលើ “Killer Kid” ដោយមិនសូវបម្លាស់ទីច្រើន។ បើមានឱកាស “Turbine” នឹងចូលកៀកដើម្បីបញ្ចេញកណ្ដាប់ដៃច្រើនសន្ធាប់អមដោយកាទាត់ជើងក្រោមផង។
#3 Sitthichai វាយកាត់ភាពគឃ្លើនរបស់ Ozcan
ទោះពូកែក្បាច់ពីចម្ងាយ “Killer Kid” ក៏មានវិធីវ៉ៃកាត់ និងទប់គូប្រកួតយ៉ាងអស្ចា្យ។ ក្បាច់ទប់គូប្រកួតរបស់គេដូចជាអុកជង្គង់ឆ្វេងកាត់មិនអាចខ្វះបាន។
Sitthichai អាចប្រើកណ្ដាប់ដៃវ៉ៃកាត់ដែលអាចធ្វើឲ្យរូបគេឡើងជង្គង់បាន, ប្រើកម្លាំងមហាសាល និង ចលនាល្អដើម្បីបំបាក់គូប្រកួត។ Davit Kiria ដែលជាសមាជិកចូលរួមប្រកួត Grand Prix ដែរនោះ បានភ្លក់រសជាតិរួចហើយពេល Sitthichai បញ្ឈប់រូបគេកាលឆ្នាំ ២០១៦។
#4 ‘Turbine’ ពូកែឆ្មក់ឱកាស
បើសិនការប្រកួតឆ្ងាយមិនទទួលបានផល Ozcan ត្រូវតែឆ្មក់ឱកាសពេលចូលទៅជិតៗ។ ក្នុងការប្រកួតជិតពេលយកទ្រូងទល់ទ្រូង Ozcan ត្រូវតែបង្កើតផលចំណេញរបស់គេ។ កីឡាករតួកគីគ្រប់គ្រងការចេញ និងចូលសំដៅលើ “Killer Kid” និងកៀរគូប្រកួតឲ្យប្រកួតនៅកណ្ដាលសង្វៀន។ គេអាចប្រើស្ទិលប្រកួតមុនៗដើម្បីបញ្ចប់ជើងខ្លាំងរបស់ថៃ។
គេក៏ជំនាញប្រើកណ្ដាប់ដៃថ្ពក់ពេលធ្វើចលនាពីចម្ងាយរហូតដល់ចូលកៀក ដែលនឹងបិទឱកាសចេញស្នៀតដៃរបស់ “Killer Kid”៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ