Connect with us

កីឡា

អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជា ដែលរកបានមេដាយមាស៥ជំនាន់ជាប់ៗគ្នា

បានផុស

នៅ

កីឡាការិនី​ប៉េតង់​ អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ថៃ​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ អ៊ុក ស្រីមុំ​ បាន​យកឈ្នះ​កីឡា ការិនី​កាណាដា នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ២៩​ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី​ន័​រវេ​ស ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធ ផល ២៥​ទល់​១៨ ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​ឈ្នះ​កីឡាការិនី​ថៃ ក្នុង​លទ្ធផល​៣៧ ទល់​២៩។ ជ័យជំនះនេះ បានធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជា ដែលរកបានមេដាយមាស៥ជំនាន់ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ , ២០១៥ , ២០១៧ , ២០១ ៩ និង​ឆ្នាំ​២០២១។ កាលពី​ឆ្នាំ​២០១៧​កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់​ឈ្នះ​មេដាយមាស ជូន​ព្រះរាជា​ណាចក្រ​កម្ពុជា​ម្ដង​ហើយ ពេលនេះ​កីឡាការិនី​រូបនេះ ​បាន​កាន់កាប់​តំណែង​ជា​ម្ចាស់​មេ ដាយ​មាស​ម្ដងទៀត។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នេះ កម្ពុជា​បាន​បញ្ជូន​ក្រុមកីឡា​ប៉េ តង់​ជម្រើសជាតិ ២​ក្រុម ទៅ​ចូលរួម ក្នុងនោះ​ក្រុមកីឡា​ការិនី ៤​រូប បានចេញ​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​មុន ពីថ្ងៃ​ទី​១២​ដល់ ១៤ ខែវិច្ឆិកា មុន​ក្រុម​បុរស ដែល​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា ដើម្បី​ត្រៀម​ប្រកួត​ពីថ្ងៃ​ទី​១៩​ដល់​២១ ខែវិច្ឆិកា​ខាងមុខ។ ចំពោះ​បេក្ខភាព​កីឡាករ​មាន ៤​រូប​ដូចគ្នា រួមមាន​អតីត​ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០១៦ សុខ ចាន់​មាន​, ថោង ឈឿន​, ញ៉ែម បូរ៉ា និង​កីឡាករ ស៊ឹង វង់។ លោក សុខ សប្បាយ​ណា អនុ​រដ្ឋលេខាធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េ តង់​កម្ពុជា​ជា​អ្នកដឹកនាំ​ទៅ​ចូល​រួមការ​ប្រ​កួត​នេះ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម