កីឡា
សុភ័ស នឹងផ្តួល ទូច ដេវីត ឲ្យបោះបង់ការប្រកួតច្រើនជាងយកឈ្នះពិន្ទុ សម្រាប់វគ្គផ្តាច់ព្រ័ត្រ
វី សុភ័ស អ្នកប្រដាល់សកលជម្រើសជាតិ អះអាងថា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះ “ គេបានត្រៀមខ្លួនរួចរាល់ហើយទាំងកម្លាំង និងបច្ចេកទេស ដើម្បីផ្តួល ទូច ដេវីត ដើម្បីក្លាយជាម្ចាស់ប្រាក់លាននៃកម្មវិធីកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ”។

អ្នកប្រដាល់វ័យ២១ឆ្នាំរូបនេះ មានជំនឿចិត្តខ្ពស់ រហូតដល់៨០% ថាឈ្នះទូច ដេវីត ដោយសារដឹងពីចំណុចខ្សោយដៃគូយ៉ាងច្បាស់ នឹងមិនឲ្យទូច ដេវីត វាយយកពិន្ទុបានឡើយ។ កីឡាករកំពុងលេចធ្លោរូបនេះបញ្ជាក់ប្រាប់អ្នកគាំទ្រថា “ ជំនួបវគ្គផ្តាច់ព្រ័ត្រ ត្រូវតែវាយ ទូច ដេវីត ឲ្យអស់ពីសមត្ថភាព ដោយមិនយោគយល់ថា ជាមិត្តហ្វឹកហាត់រួមក្រុមជម្រើសជាតិឡើយ ” ។
ចំពោះអ្នកប្រដាល់សកលជម្រើសជាតិ ទូច ដេវីត វិញ គេក៏បានបញ្ជាក់ឲ្យដឹងដែរថា “ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង វី សុភ័ស នេះ គឺមានភាពតានតឹងបំផុតសម្រាប់ខ្លួនគេ ព្រោះ សុភ័ស ជាកីឡាករលំដាប់ប្រដាល់សកលមួយរូបនៅក្នុងប្រទេស ដូច្នេះការយកឈ្នះលើ វី សុភ័ស មិនមែនជារឿងងាយស្រួលឡើយ ” ។
ដេវីត បន្តថា “មួយវិញទៀត ខ្លួនគេត្រូវដំឡើងទម្ងន់ដើម្បីឲ្យស្មើនឹង ៦៣គីឡូកន្លះ ដែលពានរង្វាន់បានកំណត់ប្រកួត ខណៈដែលខ្លួនគេមានទម្ងន់ពិតប្រាកដនោះ គឺ៦០គីឡូ ដែលទាមទារត្រូវដំឡើងទម្ងន់ឲ្យស្មើ៦៣,៥០០គ.ក្រប៉ុន្តែខ្ញុំប្រឹងដំឡើងអស់ហើយត្រឹមបាន៦២គ.ក្រប៉ុណ្ណោះ ” ។ តែយ៉ាងណា ទូច ដេវីត គេបានអះអាងថា នឹងខិតខំប្រឹងប្រែងតស៊ូក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ទោះបីសង្ឃឹមលើការប្រកួតជាមួយវី សុភ័ស ត្រឹមតែ ៥០ ភាគរយក៏ដោយ ” ។

ថ្ងៃទី២៨វិច្ឆិកាខាងមុខនេះ ការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយដោយអ្នកប្រដាល់ជម្រើសជាតិ២រូបគឺវី សុភ័ស និង ទូច ដេវីត នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ។សម្រាប់អ្នកឈ្នះនឹងបានទទួលប្រាក់រង្វាន់ចំនួន៣.០០០.០០០រៀល ចំពោះអ្នកចាញ់បានទទួល១.០០០.០០០រៀល ។
កាលពីថ្ងៃទី១៤វិច្ឆិកា អ្នកប្រដាល់ទាំង២រូបនេះ ជួបប្រកួតគ្នាម្ដងហើយ ដោយសុភ័សបានទទួលជ័យជំនះលើដេវីតដោយពិន្ទុ។ កាលនោះដេវីតជាអ្នកដែលអង្គុយរង់ចាំក្នុង ខណៈដែលសុភ័សត្រូវជួបប្រកួតជាមួយម៉ាង ព្រហ្មម៉ាញជាមុនសិន តែសុភ័សប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលព្រហ្មម៉ាញបាន ហើយបន្ទាប់មកសុភ័សបានយកឈ្នះពិន្ទុលើដេវីតដែលអង្គុយចាំទៀតផង ។
ទោះជាយ៉ាងនេះក្តី សម្រាប់ជំនួបនៅវគ្គផ្ដាច់ព្រ័ត្រនេះមិនប្រាកដថា សុភ័សបានទទួលជ័យជំនះម្ដងទៀតនោះទេ ហើយក៏មិនប្រាកដថាដេវីតអាចនឹងសងសឹកយកឈ្នះវិញបានដែរ ។ចន្លោះពីការប្រកួតលើកមុនមកដល់ថ្ងៃទី២៨វិច្ឆិកាខាងមុខនេះពួកគេសុទ្ធតែប្រឹងប្រែងហ្វឹកហាត់ដូចគ្នា និង ស្វែងរកចំណុចខ្សោយរបស់គ្នាទៅវិញទៅមកទៀតផង ។
ចំពោះការជួបគ្នាក្នុងតំណែងគូឯកនោះ អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបនាយកដ្ឋានអង្គរក្សត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ ថៃ រិទ្ធី មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។អតីតកាលរបស់អ្នកប្រដាល់ទាំង២រូបជាអ្នកប្រដាល់គុនខ្មែរតែសម្រាប់ថៃ រិទ្ធីគេមិនត្រឹមតែជាអ្នកប្រដាល់គុនខ្មែរប៉ុណ្ណោះទេគេជាអ្នកវ៉ៃក្នុងទ្រុងទៀតផងគ្រាន់តែគេមិនសូវមានឈ្មោះបោះសម្លេងប៉ុណ្ណោះ។ ពេលនេះគេជួបគ្នាលើសង្វៀនដែលប្រើតែកណ្ដាប់ដៃមិនដឹងថា នរណាជាអ្នកឈ្នះនោះឡើយ ។

ជួបគ្នាក្នុងតំណែងគូឯករងអ្នកប្រដាល់រឿម វណ្ណៈក្លិបនារាយណ៍តេជៈប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមជាមួយអ្នកប្រដាល់សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ វណ្ណៈជាអតីតកាលអ្នកប្រដាល់គុនខ្មែរហើយអ្នកប្រដាល់រូបនេះ កែងរហ័សណាស់ ហើយវ៉ៃចូលចិត្តប្ដូរតែចិត្តរបស់គេមិនសូវធំនោះឡើយ។ ជំនួបនេះ វណ្ណៈទំនងជាលំបាកយកឈ្នះលើសារឹតហើយមើលទៅ ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


