កីឡា
វី សុភ័ស ក្លាយជាជើងឯកប្រាក់លាន Ultimate Boxing Championship
វី សុភ័ស អ្នកប្រដាល់សកលជម្រើសជាតិ បានក្លាយជាម្ចាស់ប្រាក់លាននៃកម្មវិធីកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ក្រោយយកឈ្នះលើដៃគូប្រកួត ទូច ដេវីត អ្នកប្រដាល់សកលជម្រើសជាតិដូចគ្នា ត្រឹមពិន្ទុនៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី ២៨ វិច្ឆិកា ។

យ៉ាងណា លទ្ធផលឈ្នះរបស់វីសុភ័ស ពុំដូចទៅនឹងអ្វីដែលគេបានអះអាងមុនការប្រកួតនោះទេ “ ថាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនេះ គេមានជំនឿចិត្តខ្ពស់រហូតដល់ ៨០% ថាឈ្នះនឹងផ្តួល ទូច ដេវីត ឲ្យបោះបង់ការប្រកួត ជាជាងការឈ្នះដោយពិន្ទុ…. ” ប៉ុន្តែការប្រកួតជាក់ស្តែង វី សុភ័ស ធ្វើមិនបានសម្រេច ដោយឈ្នះទូច ដេវីត ត្រឹមពិន្ទុប៉ុណ្ណោះ ។សូមបញ្ជាក់ថា វី សុភ័សកាលពីថ្ងៃទី១៤វិច្ឆិកា ក្នុងជំនួបជម្រុះគេបានឈ្នះលើទូច ដេវីតដោយពិន្ទុដែរ ។

វី សុភ័ស បាននិយាយក្រោយបញ្ចប់ការឲ្យដឹងថា “ការប្រកួតនេះ ពិតជាស្វិតស្វាញណាស់ ជាពិសេសចាប់ពីទឹកទី២ទៅ ទូច ដេវីត បានព្យាយាមវាយបកយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យរូបគេរកឱកាសវាយផ្តួលដេវីតបាន…. ” ។ សុភ័ស ថា “ទូច ដេវីត ល្អនិងខ្លាំងក្លា មិនដូចការស្មាននោះឡើយ ” ប៉ុន្តែយ៉ាងណាគេបានប្រើបច្ចេកទេសដោយវាយបក យកឈ្នះពិន្ទុនៅក្នុងទឹកទី៣ វិញ ដែលធ្វើឲ្យចប់ការប្រកួតសុភ័សឈ្នះទូច ដេវីត ដោយពិន្ទុ និងឈ្នះជើងឯកក្លាយជាម្ចាស់ប្រាក់លាននៃកម្មវិធីកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021ដែលមានទឹកប្រាក់រង្វាន់៣លានរៀល ខណៈជើងឯករង ទូច ដេវីត ទទួលបាន ប្រាក់រង្វាន់ ១លានរៀល។ សុភ័ស បាននិយាយថា “ ប្រាក់រង្វាន់៣លានរៀលនេះ ខ្ញុំសន្សំទុកសម្រាប់ខ្លួនឯងខ្លះ និងយកទៅជួយម៉ែខ្ញុំខ្លះ សម្រាប់ជីវភាព ” ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា នេះជាសប្តាហ៍ទី៦ និងជាសប្តាហ៍ចុងក្រោយ នៃ ព្រឹត្តិការណ៍ Ultimate Boxing Cham pionship 2021 ដែលជាគោលដៅបង្កើនបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខនោះ គឺយើងអាចវាយតម្លៃជារួមថា វាការជោគជ័យដ៏ត្រចះត្រចង់។ អ្វីទទួលបានពីការខិតខំរៀបចំការប្រកួតនេះ គឺទី១ យើងទទួលបានអត្ថប្រយោជន៍នៃការពង្រឹងកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិនាថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១។ ទី២ គឺជួយជំរុញឲ្យក្រុមជម្រើសជាតិកាន់តែមានបច្ចេកទេសគ្រប់គ្រាន់ ត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២។

លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍បន្ថែមនេះកាន់តែរីកចម្រើន និងទទួលបានការគាំទ្រពីមហាជន ក្រៅអំពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលប្រើប្រាស់កញ្ចប់ថវិកាជាតិ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ឲ្យដឹងពីការជួបគ្នាក្នុងតំណែងគូឯកក្នុងព្រឹត្តិការណ៍ ULTIMATE BOXING CHAMPIONSHIP 2021នេះដែរ អ្នកប្រដាល់មឿន សុខហ៊ុចក្លិបនាយកដ្ឋានអង្គរក្ស បានវាយស្មើពិន្ទុជាមួយអ្នកប្រដាល់ ថៃ រិទ្ធី សមាគមប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុ ។ អ្នកប្រដាល់រឿម វណ្ណៈក្លិបនារាយណ៍តេជៈប្រកួតចាញ់អ្នកប្រដាល់សែត សារឹត សមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយពិន្ទុ ហើយខុន បូឡា ក្លឹមនរាយណ៍តេជ: ដោយពិន្ទុ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


