កីឡា
គ្រូបង្វឹកបាល់ទាត់កាន់សញ្ញាបត្រកម្រិត AFC A Licensee ហុក សុជីវ័ន ទៅចូលរួមជាមួយក្រុមលីគទី២
ក្រោយចែកផ្លូវជាមួយក្រុមវិសាខាអែហ្វស៊ី សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មកលោក ហុក សុជីវ័ន គ្រូបង្វឹកកម្រិតទ្វីបអាស៊ី AFC A License បានរកទ្រនំថ្វីឃើញហើយ ដោយចូលរួមជាមួយក្រុមសមាជិកពានរង្វាន់លីគលំដាប់ទី២ (Cambodian League 2) គឺខេត្តកោះកុង។

យោងតាមសេចក្តីប្រកាសរបស់ក្លឹបនៅមាត់សមុទ្រមួយនេះ បានជូនដំណឹងដល់អ្នកគាំទ្រនៅព្រឹកថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ នេះថា៖«រីករាយសូមស្វាគមន៍លោកគ្រូ ហុក សុជីវ័ន មកកាន់ក្លឹបបាល់ទាត់កោះកុង អេហ្វស៊ី ! ហុក សុជីវន័»។ តាមពិតដំណើរទៅដល់កីឡដ្ឋានខេត្តកោះកុងរបស់លោក ហុក សុជីវ័ន គឺជានាយកបច្ចេកទេស ដើម្បីចាប់ដៃជាមួយលោក Apisit Amphai ដែលជាគ្រូបង្វឹកជនជាតិថៃ។

លោក ហុក សុជីវ័ន ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ២០០២ ដល់២០០៤ ខណៈលោកធ្លាប់ប្រកបអាជីពដំបូងជាមួយក្រុមជើងទឹក មុនចេញទៅចូលរួមជាមួយក្រុម Hello United និងភ្នំពេញក្រោន (ក្លឹបប្តូរឈ្មោះពី Hello United មកភ្នំពេញក្រោន) ក្រោយមកទៀតលោកបានបន្តចូលរួមជាមួយក្រុមភុជង្គនាគ និងបញ្ចប់អាជីពខ្លួនជាមួយក្រុម Post-Tel Club។ ចំណែកអាជីពគ្រូបង្វឹកវិញលោកធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម U-19 កម្ពុជា និងគ្រូបង្វឹកក្នុងក្រុម Albirex Niigata Phnom Penh FC និងក្រុមខេមបូឌានថាយហ្គឺរ ផងដែរ មុនមកដល់វិសាខា នៅឆ្នាំ២០១៧។ អំឡុងដឹកនាំក្រុមវិសាខា លោកក៏ធ្លាប់មានក្លឹបនៅប្រទេសឥណ្ឌាទាក់ទងឲ្យដឹកនាំផងដែរ តែត្រូវលោកបដិសេធ។

ចំណែកក្រុមខេត្តកោះកុង វិញជាសមាជិកក្នុងពានរង្វាន់លីគទី២កម្ពុជា នៅរដូវកាលឆ្នាំ២០២០ នេះ ខណៈឆ្លងកាត់៦កន្លងមកក្រុមនេះ ឈ្នះបាន២ប្រកួត និងចាញ់៤ប្រកួតមាន៦ពិន្ទុក្នុងដៃ ឈរចំណាត់ថ្នាក់លេខ៨បណ្ដោះអាសន្នក្នុងចំណោមសមាជិកទាំង១០។ តាមគម្រោងប្រកួតបន្ទាប់របស់ក្រុមដែនកោះមួយនេះ ត្រូវទទួលក្រុមភ្នំពេញក្រោន លើទីលានវិទ្យាល័យកោះកុង ប៉ុន្តែកាលបរិច្ឆេទមិនទាន់បានកំណត់នៅឡើយនោះទេ ព្រោះគ្រប់សកម្មភាពប្រកួតទាំងអស់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្អាកជាបណ្ដោះអាសន្នដើម្បីការពារឆ្លងជំងឺកូវីដ១៩៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រឡប់មកប្រកបអាជីពនៅខ្មែរវិញ ក្រោយពនេចរនៅក្រៅប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


