ព័ត៌មានជាតិ
មរណភាពរបស់គ្រូឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ជាការបាត់បង់ឧត្តមជនបញ្ញាញាណ ផ្នែកកីឡាការ៉ាតេដ៏ជំនាញមួយរូប
លោក ឡាច ច័ន្ទដារ៉ា បានមាន ប្រសាសន៍ថា មរណភាពរបស់លោកគ្រូឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ ជាការបាត់បង់ឧត្តមជនបញ្ញាញាណដ៏ប្រសើរ ដែលជាធនធានមនុស្សដ៏កម្រជាឧត្ដមទី ប្រឹក្សា ជាអ្នកដឹកនាំ និងបង្កើតនូវសមាគម និងក្លិប សហព័ន្ធកីឡាការ៉ាតេ និងសូរីន ហ្ស៊ិកាំប៉ូ ព្រមទាំងជាគ្រូបង្វឹក និងអប់រំផ្លូវ កាយ និងចិត្តដល់អ្នកជំនាន់ក្រោយជាមួយជីវិតរបស់លោកគ្រូ ឧត្តមការ៉ាតេចារ្យ។
លោកបានបន្តថា លោកគ្រូឧត្តមការ៉ាតេចារ្យ បានចាប់ផ្តើមហ្វឹកហាត់កីឡាការ៉ាតេ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ១៩៧០ ហើយបានទទួលខ្សែក្រវ៉ាត់ខ្មៅ ១ដាន់ នៅឆ្នាំ ១៩៧៤, ២ដាន់ នៅឆ្នាំ១៩៩៥, ៣ដាន់ នៅឆ្នាំ១៩៩៦, ៤ដាន់ នៅឆ្នាំ១៩៩៧, ៦ដាន់នៅខែធ្នូ ឆ្នាំ២០០៤, ៧ដាន់ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០០៩, ៨ដាន់ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ និងខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។

លោកក៏ធ្លាប់បានទៅហ្វឹកហាត់រយៈ ពេល ៣ ខែ នៅប្រទេសជប៉ុន សម្រាប់ការ៉ាតេវ៉ាដូរីយូ (Wado-Ryu) នៅឆ្នាំ២០០០ និងជាកម្មសិក្សាការី អាជ្ញាកណ្តាល-ចៅ ក្រម សហព័ន្ធការ៉ាតេអាស៊ី នៅ Macau នៅឆ្នាំ២០០៥។
ក្រៅអំពីកីឡាការ៉ាតេ លោកគ្រូឧត្តមកា រ៉ាតេចារ្យ ក៏បានហ្វឹកហាត់កីឡាសូរីនហ្ស៊ិ កាំប៉ូ ដោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ ៣ ដាន់ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកគ្រូឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ ជាសមាជិកពេញសិទ្ធិ USA Nihon Koden Shindo Ryu Fede ration នៅឆ្នាំ២០០២ ដោយទទួលខុស ត្រូវតំបន់អាស៊ីអាគ្នេយ៍។
លោកគ្រូក៏បានទទួលគោរមងារជា “ឧត្តមការ៉ាតេចារ្យ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធការ៉ាតេកម្ពុជា” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ក្នុងឆ្នាំ ២០១១ បណ្តាប្រទេសក្នុងតំបន់ អាស៊ីអាគេ្នយ៍ ទាំង១១ប្រទេស បានរៀបចំពិធីប្រកួត កីឡា អាស៊ីអាគេ្នយ៍ (Sea Ga mes) លើកទី ២៦ នាខែវិច្ឆិកា ដែលមានប្រទេសឥណ្ឌូនេស៊ី ធើ្វជាម្ចាស់ផ្ទះកីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORINJI KEMPO ) ត្រូវបានគេបញ្ចូលជា កីឡាស៊ីហេ្គមដែលមានប្រទេស៧ត្រៀមចូលរួមប្រកួត។ពេលនោះ ដោយមានតម្រូវការចូលរួមប្រកួតកីឡានេះ លោកគ្រូឧត្តមការ៉ាតេចារ្យ បានដឹកនាំកី ឡាករ កីឡាការិនីការ៉ាតេដូ ចំនួន ១២ រូប ហ្វឹកហាត់ កីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORIN JI KEMPO ) និងបានដឹកនាំប្រតិភូកីឡាកម្ពុជា ទៅចូលរួមប្រកួត ដែលទទួលបានស្នាដៃគួរជាទីមោទន ហើយសហព័ន្ធកីឡាសូរីនហ្ស៊ិ កាំប៉ូ កម្ពុជា ក៏ត្រូវបានបង្កើត និងដឹកនាំដោយលោកគ្រូ ឧត្តមការ៉ាតេចារ្យចាប់ពីពេលនោះមក។

លោកបន្ថែមថា លោកគ្រូឧត្តមការ៉ាតេចារ្យ ធ្លាប់បានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតថ្នាក់អន្តរជាតិជាច្រើនដូចជា AUKO លើកទី២ នៅប្រទេសហ្វីលីពីន នៅឆ្នាំ១៩៩៥, ទិវាកីឡា នៅលួងព្រះបាង ប្រ ទេសឡាវ នៅឆ្នាំ១៩៩៧, ស៊ីហ្គេមលើកទី១៩ នៅឥណ្ឌូណេស៊ី ឆ្នាំ១៩៩៧, កីឡាអាស៊ី លើកទី ១៣ នៅប្រទេសថៃ នៅឆ្នាំ១៩៩៨, ស៊ីហ្គេមលើកទី២០ នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម នៅឆ្នាំ១៩៩៩, ស៊ីហ្គេមលើកទី២១ នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០១, ស៊ីហ្គេមលើកទី២២ នៅប្រទេសវៀតណាម នៅឆ្នាំ២០០៣, ស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០១១ និងកីឡា ស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) នៅឆ្នាំ២០១៣។

លោកគ្រូ ឧត្តមការ៉ាតេចារ្យ ធ្លាប់ជាកីឡាករឆ្នើម លោកគ្រូ និងជាអតីតនិស្សិតឆ្នើមដោយទទួលបានប្រកាសនីយ៍ប័ត្រជាន់ខ្ពស់ (BST) ផ្នែកផែនការសេដ្ឋកិច្ចក្នុងសម័យរដ្ឋកម្ពុជា និងធ្លាប់បានកាន់មុខតំណែងជាអគ្គនាយកចំការកៅស៊ូ នៅខេត្តកំពង់ចាម នាសម័យនោះ ហើយដោយនិស្ស័យស្រឡាញ់កីឡាប្រយុទ្ធជាពិសេស កីឡាការ៉ា តេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានលាឈប់ពីមុខតំណែងដ៏សំខាន់នេះ និងបានវិលត្រឡប់មកបណ្ដុះបណ្ដាល និងបង្វឹកដល់កីឡាករ-កីឡាការិនី ការ៉ាតេ នៅរាជ ធានីភ្នំពេញវិញ។
លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានចំណាយពេលមួយជីវិតរបស់លោកគ្រូ ជាមួយ នឹងកីឡា ជាពិសេសគឺកីឡាប្រយុទ្ធដែលរួមមាន ការ៉ាតេ និងសូរីនហ្ស៊ិកាំប៉ូ ដែលនេះ គឺជាការលះបង់ដ៏ធំធេងរបស់លោក ដែលបានបោះបង់នូវឱកាសសម្រាប់ការមានបានផ្នែកហិរញ្ញវត្ថុ ដើម្បីតែបុព្វហេតុ កីឡា។
សូមបញ្ជាក់ថា លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ បានប្រសូត្រ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ១៩៥៣ និងបានទទួលអនិច្ចកម្ម នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧វស្សា ដោយរោគាពាធ៕
អត្ថបទ ៖ វិសិទ្ធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


