កីឡា
Eko Roni Saputra ចង់ឈ្នះ ចាន់ រតនា ដើម្បីចូលក្នុងចំណាត់ថ្នាក់ Top 5
កីឡាករគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra កំពុងស្រេកឃ្លានក្នុងការឆ្ពោះទៅចំណាត់ថ្នាក់កំពូលទាំង ៥ (Top 5) នៅទម្ងន់ flyweight និងបង្កើនជ័យជម្នះ ៦ លើកជាប់គ្នាក្រោយចប់ការប្រកួតនៅព្រឹត្តិការណ៍ ONE: LIGHTS OUT។

កីឡាករសញ្ជាតិឥណ្ឌូណេស៊ីនឹងត្រូវតតាំង ចាន់ រតនា ក្នុងការប្រកួតគុនចម្រុះនាថ្ងៃសុក្រទី ១១ ខែ មីនា ស្អែកនេះ និង ដឹងថាការទទួលជ័យជម្នះទល់នឹងតារាជើងចាស់កម្ពុជានឹងបន្តភាពលេចធ្លោឡើងក្នុងទម្ងន់របស់ខ្លួននេះ។ Saputra ទទួលស្គាល់ថា គេត្រូវតែផ្ដោតអារម្មណ៍ខ្លាំងលើការប្រើកណ្ដាប់ដៃដើម្បីទទួលជ័យជម្នះទល់នឹងគូប្រជែងនៅសិង្ហបុរី Singapore Indoor Stadium។

កីឡាកររូបនេះនិយាយថា ៖ «ចាន់ រតនា នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយរូបក្នុងចំណោមគូប្រជែងទាំងឡាយដែលខ្ញុំបានជួប។ គេមានជំនាញប្រយុទ្ធ ដូច្នេះ នេះជាការតេស្តសម្រាប់ខ្ញុំដើម្បីបង្ហាញថាតើខ្ញុំទប់ទល់នឹងគេដោយរបៀបណា និង ធ្វើបានល្អប្រសើរជាង។ បើសិនខ្ញុំអាចឈ្នះការប្រកួតនេះ វាមានន័យថា ខ្ញុំរីកចម្រើនខ្លាំងឡើងហើយ។ ខ្ញុំគិតថា ខ្ញុំនឹងមានគូប្រជែងបន្ទាប់ទៀតក្រោយការជួប ចាន់ រតនា ដើម្បី [ឈានចូលចំណាត់ថ្នាក់កំពូលទាំង៥] ក្នុងទម្ងន់នេះ ។ ហើយខ្ញុំត្រូវតែឈ្នះការប្រកួតនេះ។ ប៉ុន្តែ ខ្ញុំមិនប្រញាប់ពេកទេ។ ខ្ញុំនឹងធ្វើឲ្យល្អបំផុតតាមសមត្ថភាពរបស់ខ្ញុំ ហើយផ្ដោតលើការប្រកួត និងជាការកំណត់សម្រាប់ជួបកីឡាករបន្ទាប់។ ខ្ញុំត្រូវតែឈ្នះ ប៉ុន្តែ វាមិនងាយស្រួលប៉ុន្មានទេ»។
តាមពិតទៅ Saputra បានចាត់ទុក រតនា ក្នុងក្រសែភ្នែករបស់គេយូរហើយ។ ប៉ុន្តែ នេះជាឱកាសល្អដែលគេអាចជួបកូនសិស្សមកពីក្លិប Selapak និង LLFitness នៅលើសង្វៀនបានដូចបំណង។

កន្លងទៅ អ្នកលេងគុនខ្មែរ បានយកឈ្នះមិត្តរួមជាតិឥណ្ឌូណេស៊ី Abro Fernandes និង Rudy Agustian រួចមកហើយ ដែលធ្វើឲ្យ Saputra មានហេតុផលមួយចំនួនដើម្បីផ្ដោតអារម្មណ៍កាន់តែខ្លាំង។ ខណៈដែលកីឡាករកម្ពុជាជំនាញប្រយុទ្ធ អតីតកីឡាករចំបាប់ឥណ្ឌូណេស៊ីជឿថាគេមានស្នៀតផ្ទាល់ខ្លួនដើម្បីសងសឹកឲ្យជនរួមជាតិ និង បន្តជ័យជម្នះ ៦ លើកជាប់គ្នា។ ដោយស្ថិតនៅចំណុចកំពូល Saputra មានកំណត់ត្រាផ្ដួលដៃគូឲ្យសន្លប់ ប្រើពេលត្រឹម ១០ វិនាទី ក្នុងការប្រកួតចុងក្រោយ ដែលធ្វើឲ្យ រតនា ប្រុងប្រយ័ត្នចំពោះស្នៀតឈរមិនខាន។
Saputra បញ្ចេញទស្សនៈ រតនា ៖«ក្បាច់ប្រយុទ្ធរបស់គេអស្ចារ្យមែន គេប្រើកែង និងទាត់ច្រើន។ ប៉ុន្តែ ខ្ញុំបានរៀបចំចំណុចនេះ។ ខ្ញុំគិតថាគេខ្សោយក្នុងការប្រយុទ្ធលើក្តាររេញក្នុងជំហរដេក។ ខ្ញុំនឹងដាក់សម្ពាធលើគេ។ ខ្ញុំមិនប្រញាប់ចូលចាប់ពេក ឬ រកចន្លោះផ្ដួលឲ្យសន្លប់លឿនពេកទេ។ ខ្ញុំនឹងស្វែងរកឱកាសរកចន្លោះប្រហោង»។

«ក្នុងវីដេអូ ស្នៀតប្រយុទ្ធរបស់គេល្អ តែ ត្រូវរង់ចាំដល់យើងជួបគ្នានៅសង្វៀនសិន។ យើងអាចដោះស្រាយបានពេលតតាំងដោយប្រើកណ្ដាប់ដៃទៅមក ខ្ញុំផ្ដោតអារម្មណ៍ និង ដាក់សម្ពាធ ហើយមិនបង្កើតឱកាសឲ្យគេប្រយុទ្ធស្រួលទេ។ គេបែបបើកស្ទិលប្រយុទ្ធដូច Stamp [Fairtex] តែគេក៏អាចប្រយុទ្ធក្នុងជំហរដេក។ យើងបានរៀបចំគ្រប់បែបយ៉ាង»។ Eko Roni បានបង្ហាញទស្សនៈរបស់ខ្លួនមុនជួប ចាន់ រតនា។
គួរដឹងថា ថ្មីៗ Eko Roni Saputra អត់មានដៃគូហ្វឹកហាត់ Dejdamrong Sor Amnuaysirichoke ដែលជាអតីតជើងឯក ONE WORLD CHAMPION នោះទេ ព្រោះគេប្រកាសចូលនិវត្តន៍ហើយ។ នៅក្លិប Evolve MMA កីឡាករឥណ្ឌូណេស៊ី ក៏អត់បានហ្វឹកហាត់ជាមួយវីរបុរសមួយថៃ Sam-A Gaiyanghadao ដែរ ព្រោះកីឡាករជើងចាស់ប្រកាសចូលនិវត្តន៍ដើមឆ្នាំនេះ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


