កីឡា
លោក Conor Nestor ថាការប្រកួតជាមួយក្លិបអគ្គិសនីកម្ពុជា គឺតែងតែជាការប្រកួតដែលលំបាក
គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានសង្កត់ធ្ងន់ថា ការប្រកួតជាមួយ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា គឺតែងតែជាការប្រកួតដ៏លំបាកសម្រាប់ក្រុម។ និយាយបែបនេះ គឺស្របពេលដែលថ្ងៃសៅរ៍ ទី០៧ ស្អែកនេះ ក្រុមទាំងពីរត្រូវជួបគ្នាក្នុងពានរង្វាន់ខេមបូឌានលីគខាប់ ប្រកួតទី២ ប្រចាំពូល A។

ឆ្លើយឆ្លងជាមួយ ‘កម្ពុជាថ្មី’ លោក Conor Nestor បាននិយាយថា «ការលេងជាមួយអគ្គិសនីកម្ពុជា តែងតែជាការប្រកួតដ៏លំបាកមួយ។ ពួកគេមានកីឡាករវ័យក្មេងល្អៗជាច្រើន ហើយពួកគេនឹងតែងតែបង្កើតឱកាសជាមួយនឹងទម្រង់លេងប្រយុទ្ធរបស់ពួកគេ។ យើងទន្ទឹងរង់ចាំការប្រកួតនេះ។»
ជុំវិញការសម្រាកកីឡាករបរទេសដែរឬយ៉ាងណា ដ្បិតអគ្គិសនីកម្ពុជាប្រើប្រាស់កីឡាករខ្មែរសុទ្ធ? លោក Conor Nestor បានឆ្លើយតបថា «យើងកំពុងប្ដូរកីឡាករបរទេសរបស់យើង ប៉ុន្តែយើងមិនសម្រាកពួកគេទេ។ ដូចខ្ញុំបាននិយាយថា យើងត្រូវប្រើការប្រកួតនេះ ដើម្បីរក្សាភាពរឹងមាំនៃការប្រកួតរបស់យើងសម្រាប់លីគ នៅពេលដែលវាចាប់ផ្តើមឡើងវិញ។ វាមិនមែនជារឿងធម្មតាទេដែលលីគត្រូវឈប់ក្នុងរយៈពេលយូរបែបនេះ ហើយយើងត្រូវតែប្រើការប្រកួតនេះដើម្បីធ្វើយ៉ាងណារក្សាទម្រង់លេងរបស់យើង។»

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប អគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា វេលាម៉ោង ៣និង៤៥នាទីរសៀល ខណៈការប្រកួតនេះមានផ្សាយផ្ទាល់នៅលើ ទំព័រហ្វេសប៊ុកកម្ពុជាថ្មី (Kampuchea Thmey Daily) ផងដែរ។
បញ្ជាក់ថា ពាននេះបង្កើតឡើងក្នុងឱកាសដែលពានរង្វាន់លីគបាល់ទាត់ក្នុងស្រុក លីគទី១ និងលីគទី២ ត្រូវបានសម្រាកដោយសារមានកីឡាករត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងស៊ីហ្គេម ក្រុមហ៊ុនបានបង្កើតពាននេះឡើងដោយមានក្រុមចំនួន ១៦ចូលរួមប្រកួត ចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


