កីឡា
បន្ទាប់ពីកម្ពុជានិងថៃ ប្រទេសពីរជិតខាងគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម
ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ឬហៅកាត់ថា ស៊ីហ្គេម) បន្ទាប់ពីកម្ពុជានៅឆ្នាំ២០២៣ និងថៃ នៅឆ្នាំ២០២៥ បានរកឃើញប្រទេសបន្តវេនធ្វើម្ចាស់ផ្ទះ ២ទៀតជាផ្លូវការសម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៩។
យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ គេសម្រេចបានម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៤ និងលើកទី៣៥ បន្ទាប់ពីបានលើកពេលនៃការសម្រេចចិត្តកាលពីខែមេសា កន្លងទៅពេលប្រជុំនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ចំពោះការសម្រេចផ្លូវការក្នុងកិច្ចប្រជុំលើកនេះ កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ និងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ប្រទេសនេះធ្លាប់បានធ្វើ ៦ដងរួចហើយ ពោលគឺបន្ទាប់ពីគេបានរៀបចំព្រឹត្តិការណ៍នេះលើកដំបូងនៅឆ្នាំ១៩៦៥ និងជាបន្តបន្ទាប់មកទៀតគឺនៅឆ្នាំ១៩៦៩, ១៩៧៧, ១៩៨៩, ២០០១ ហើយចុងក្រោយគឺឆ្នាំ២០១៧។

សម្រាប់កីឡាស៊ីហ្គេមលើកទី៣៥ ឆ្នាំ២០២៩ នឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ខណៈគេធ្លាប់ធ្វើបាន ៤ដងរួចមកហើយ ដោយលើកដំបូងដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម គឺនៅឆ្នាំ១៩៧៣ បន្ទាប់មកនៅឆ្នាំ១៩៨៣, ១៩៩៣ និងចុងក្រោយឆ្នាំ២០១៥។
បច្ចុប្បន្នស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកប្រកួតឆ្នាំ២០២២) កំពុងតែដំណើរការនៅប្រទេសវៀតណាម។ បន្ទាប់មកកម្ពុជា នឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, លើកទី៣៣ ឆ្នាំ២០២៥ ធ្វើនៅប្រទេសថៃ, លើកទី៣៤ ឆ្នាំ២០២៧ ធ្វើនៅប្រទេសម៉ាឡេស៊ី និងលើកទី៣៥ ឆ្នាំ២០២៩ ធ្វើនៅប្រទេសសិង្ហបុរី។

គិតត្រឹមពេលនេះ ម៉ាឡេស៊ី ជាមួយថៃ នាំមុខជាប្រទេសធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេមច្រើនជាងគេក្នុងចំណោម ៣១ដង ពោលគឺ ៦ដងដូចគ្នា ខណៈសិង្ហបុរី ហ្វីលីពីន ជាមួយនឹងឥណ្ឌូនេស៊ី ធ្វើបាន ៤ដងដូចគ្នា, មីយ៉ាន់ម៉ា ៣ដង, វៀតណាម ២ដង និងព្រុយណេ ជាមួយឡាវ ម្នាក់ម្ដងដូចគ្នា ស្របពេលដែកម្ពុជានឹងធ្វើជាលើកដំបូងនៅឆ្នាំក្រោយ (២០២៣)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


