កីឡា
ជម្រើសជាតិកម្ពុជា ទៅបន្សាំខ្លួន ៤ ថ្ងៃ នៅឥណ្ឌា មុនការប្រកួត AFC Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដណើរទៅប្រទេសឥណ្ឌានៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ ជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមទាំងមូល រួមមានអ្នកចាត់ការក្រុម គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេសនានា និងជាពិសេសកីឡាករ ទាំង ២៣ នាក់ បានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង ៦:៣០ នាទីល្ងាច ខណៈការចេញនេះ ក៏ត្រូវបានចាត់ទុកថាជាការចេញទៅដើម្បីត្រៀមបន្សាំនឹងបរិយាកាសនៅប្រទេសឥណ្ឌា ៤ ថ្ងៃមុន ការប្រកួតមកដល់។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៨ ថ្ងៃទី ១១ និងថ្ងៃទី ១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ។

ថ្ងៃទី ០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០ នាទីល្ងាច។ ថ្ងៃទី ១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០នាទីយប់។
ខណៈនៅវគ្គនេះមានទាំងអស់ ៦ ពូល ក្នុង ១ ពូលមាន ៤ ក្រុម។ ហើយប្រកួតដើម្បីរកក្រុមលេខ ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ ២០២៣។ ដោយឡែកក្រុមលេខ ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ ក្រុម ដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


