កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមទឹកប្រាក់ ១៦ ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រកាសពីការត្រៀមទឹកប្រាក់ ១៦ ម៉ឺនដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចេញទៅប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី វគ្គជម្រុះ (AFC Asian Cup 2023 Qulification) នៅប្រទេសឥណ្ឌា។

តាមការបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅប្រកួតនៅប្រទេសឥណ្ឌានេះ ដែលរួមមានទឹកប្រាក់ចំនួន ៤ ម៉ឺនដុល្លារ (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ និង ១២ ម៉ឺនដុល្លារ បន្ថែម (120,000 USD) ប្រសិនបើអាចនាំក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយឆ្លងវគ្គជម្រុះចុងក្រោយនេះ។
សូមបញ្ជាក់ជាថ្មីថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៨ ថ្ងៃទី ១១ និងថ្ងៃទី ១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ។

ថ្ងៃទី ០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០ នាទីល្ងាច។ ថ្ងៃទី ១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០ នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី ១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០ នាទីយប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


