កីឡា
ឯកអគ្គរដ្ឋទូតឥណ្ឌា ទូរសព្ទសុំអភ័យទោសប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ហាចាក់ភ្លេងជាតិ
លោកស្រី ទេស្ប៉ានី យុប្រាហ្គឺដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទសុំអភ័យទោសនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិ និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានមួយក្នុងស្រុក។

ក្នុងការប្រកួតយប់មិញ អ្នករៀបចំកម្មវិធីបានភ្លាត់ស្នៀតក្នុងការចាក់ភ្លេងជាតិកម្ពុជា មុនពេលការប្រកួត ដែលបានបណ្តាលឲ្យមានការពន្យារពេល៧នាទី។ ដំណោះស្រាយចុងក្រោយគឺមានការជួយពីមន្ត្រីកម្ពុជាដែលបានយកទូរសព្ទដៃទៅចាក់ភ្លេងជាតិកម្ពុជាឲ្យដំណើរការ។
បន្ទាប់ពីរឿងនេះ បានកើតឡើង នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទមកលោកហើយបានថ្លែងថា «ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ»។
សូមបញ្ជាក់ថា ការប្រកួតយប់មិញនេះកម្ពុជាបានចាញ់ម្ចាស់ផ្ទះឥណ្ឌាដោយលទ្ធផល ២-០ ក្នុងវគ្គជម្រុះជុំចុងក្រោយពូល D ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។ នៅថ្ងៃទី១១ ខែមិថុនា កម្ពុជានឹងប្រកួតជាមួយហុងកុង និងចុងក្រោយប្រកួតជាមួយអាហ្វហ្គានីស្ថាន ថ្ងៃទី១៤ ខែមិថុនា៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


