ព័ត៌មានជាតិ
ក្រោមគម្រោងផ្តល់ផលប៉ះពាល់រហ័ស ឥណ្ឌានឹងជួយធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅកម្ពុជា
ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកតំណាងក្រសួងការបរទេសឥណ្ឌា និងក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមគម្រោងផ្តល់ផលប៉ះពាល់រហ័សចំនួនពីរ ដែលគម្រោងនេះភាគីឥណ្ឌា នឹងជួយគាំទ្រផ្តល់ទឹកស្អាត និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធតាមសាលារៀន។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ចុះហត្ថលេខាដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការអប់រំ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

សេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ គម្រោងទី១ គឺជាគម្រោងផ្តល់ប្រព័ន្ធទឹកក្នុងសាលារៀនដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តពោធិ៍សាត់ នឹងដំឡើងប្រព័ន្ធទឹកប្រើថាមពលពន្លឺព្រះអាទិត្យនៅក្នុងសាលាបឋមសិក្សាចំនួនប្រាំ ដោយធានាបាននូវសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការប្រើប្រាស់ទឹកស្អាត ដែលជាផ្នែកមួយនៃការលើកកម្ពស់ការអនុវត្តអនាម័យ និងធន់នឹងអាកាសធាតុ។
ចំណែកគម្រោងទី២ គឺជាគម្រោងអភិវឌ្ឍន៍សាលារៀនគំរូស្តង់ដារក្នុងខេត្តកំពង់ចាម នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន អនាម័យ និងពង្រឹងសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀន ឱ្យប្រែក្លាយសាលារៀនទៅជាបរិយាកាសសិក្សាគំរូ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០១៥ រដ្ឋាភិបាលឥណ្ឌាបានផ្តល់គម្រោងផ្តល់ផលរហ័សចំនួន៦៩ ទូទាំងប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះមានដូចជា វិស័យរអប់រំ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម សុខភាព អនាម័យ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបរិស្ថាន។ ក្នុងចំនោមនោះ គម្រោងចំនួន ០៨ ត្រូវបានអនុវត្តន៍ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនកម្ពុជា។
គំនិតផ្តួចផ្តើមទាំងនេះ បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ឥណ្ឌាចំពោះអាទិភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅរវាងប្រជាជាតិទាំងពីរ៕
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


