កីឡា
រូបមន្តថ្មីត្រូវបានតែងឡើង សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី ១៦ វគ្គថ្នាក់ជាតិ
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ វគ្គថ្នាក់ខេត្ត បានបញ្ចប់ដោយជោគជ័យកាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានក្លាយជាម្ចាស់ជើងឯកបន្ទាប់បានយកឈ្នះ ខេត្តឧត្តរមានជ័យ ១-០។

ក្រោយរកឃើញក្រុមជើងឯកថ្នាក់ខេត្ត ក៏ដូចជាក្រុមចំណាត់ថ្នាក់លេខ ១ ដល់លេខ ៤ ការប្រកួតបន្តនឹងចាប់ផ្ដើមផងដែរ នោះគឺជាការប្រកួតនៅវគ្គថ្នាក់ជាតិ។ អ្វីដែលប្លែកវគ្គថ្នាក់ជាតិឆ្នាំនេះគឺមានការប្រែប្រួលជាងឆ្នាំកន្លងមក ចាប់តាំងពីបានបង្កើតឱ្យមានវគ្គថ្នាក់ខេត្តនៅឆ្នាំ ២០១៨ មក។ ការប្រែប្រួលនោះគឺ ក្រុមទាំង ៤ ពីវគ្គថ្នាក់ខេត្តដែលពីរដូវកាលមុនៗ ឡើងមកវគ្គថ្នាក់ជាតិ ហើយប្រកួតជាមួយក្រុមនៅលីគកំពូលកម្ពុជាតែម្ដងនោះ ឥលូវនេះត្រូវកែទម្រង់ដោយប្រកួតជាមួយក្រុមនៅលីគទី ២ ដើម្បីទទួលបានឱកាសឡើងទៅវគ្គបន្ត។
ដោយលីគទី ២ កម្ពុជា មានចំនួន ១២ ក្រុម ដូច្នេះបូកជាមួយនឹងក្រុមទាំង ៤ ពីវគ្គថ្នាក់ខេត្ត សរុប ១៦ ក្រុម ដែលជាចំនួននាំឱ្យឈានទៅដល់ប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ។
តាមគណៈកម្មការបច្ចេកទេស វគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិនេះ នឹងធ្វើឡើងចំនួន ២ ជើងផងដែរ ហើយគ្រោងនឹងប្រកួតជើងទី ១ ថ្ងៃទី ២១, ២២ ខែមិថុនា និងជើងទី ២ ថ្ងៃទី ០៥, ០៦ ខែកក្កដា ឆ្នាំ ២០២២។ ក្រុមដែលឈ្នះនឹង ៨ ក្រុមបន្តឡើងទៅជួបក្រុមនៅលីគកំពូលកម្ពុជា ៨ ក្រុមដែលរង់ចាំរួចជាស្រេច។

សូមបញ្ជាក់ថា ក្រុមលេខ ១ ដល់លេខ ៤ ថ្នាក់ខេត្តរួមមាន ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តឧត្តរមានជ័យ, ឬទ្ធីសែន និងកំពតអេហ្វស៊ី ត្រូវឡើងទៅប្រកួតជាមួយក្រុមចំនួន ១២ នៅលីគទី ២ កម្ពុជា ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ រួមមាន អគ្គិសនីកម្ពុជា, នគរបាលជាតិ, ព្រៃវែងអេហ្វស៊ី, កោះកុងអេហ្វស៊ី, អាយអេសអាយ ដង្កោរសែនជ័យ, អាស៊ីអឺរ៉បយូណាយធីត, សាលាកីឡាបាល់ទាត់ជាតិបាទី, ខេត្តត្បូងឃ្មុំ, សៀមរាបអេហ្វស៊ី, បន្ទាយមានជ័យអេហ្វស៊ី, សូលទីឡូអង្គរ និងណិចស្តិបអេហ្វស៊ី។ ពិធីចាប់ឆ្នោតផ្គូផ្គងគ្រងនឹងធ្វើឆាប់ៗនេះផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


