កីឡា
ប្រតិភូកីឡាជនពិការកម្ពុជាចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន ព្រឹកស្អែក
ប្រតិភូកីឡាជនពិការកម្ពុជានឹងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដើម្បីចូលជួបសម្តែងការគួរសមសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ មុនពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។

ប្រតិភូកីឡាកម្ពុជាដែលមាន១១ប្រភេទកីឡាដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន និងទទួលយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក៏ដូចជាការលើកទឹកចិត្តមុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
ជំនួបនេះពិតជាសំខាន់ខ្លាំងណាស់ដែលប្រតិភូនឹងទទួលបានអនុសាសន៍ណែនាំ និងការលើកទឹកចិត្តដ៏សំខាន់ មុនការចេញទៅប្រកួត។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោតែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់។

កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


