Connect with us

កីឡា

ក្រោយរង់ចាំរៀបចំស៊ីហ្គេម ៦៤ ឆ្នាំ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្ដៅ

បានផុស

នៅ

នាឱកាស​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ​ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្ដៅ ក្រោយរង់ចាំរៀបចំស៊ីហ្គេម ៦៤ ឆ្នាំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​កម្ពុជា​បាន​រង់ចាំ ៦៤ ​ឆ្នាំ ទើប​សម្រេចចិត្ត​យក​ឆ្នាំ​ ២០២៣ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។ យើង​បាន​ខកខាន​ចាប់យក​ឱកាស​នេះ​ជាច្រើនលើក​ច្រើនសារ ដើម្បី​ត្រៀមខ្លួន​ប្រកបដោយ​សមត្ថភាព​ពេញលេញ និង​កៀរគរ​រក​ធនធាន​ចាំបាច់​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​ដ៏​ធំ​នេះ​ឲ្យ​បានល្អ និង​រលូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។​

«​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ កម្ពុ​ជាមាន​មហិច្ឆតា​រៀបចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រកបដោយ​ភាពកក់ក្ដៅ បដិសណ្ឋារកិច្ច​ល្អ និង​សេវា​ល្អ សម្រាប់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ អន្តរជាតិ ដើម្បី​ទទួលបាន​បទពិសោធន៍​ល្អ​បំផុត ក្នុង​ការចូល​រួមការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

​គួរ​បញ្ជាក់ថា កម្ពុជា កំពុង​ទទួល​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នានា​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ប៉ា​រ៉ា​ហ្គេម និង​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០២៣ នឹងត្រូវ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី​ ១៣ ខែកក្កដា ឆ្នាំ ​២០២៣​។​

​ចំពោះ​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ​៣២ ឆ្នាំ​ ២០២៣ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ០៥-១៧ ខែឧសភា ឆ្នាំ​ ២០២៣​។ រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១២ គ្រោង​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​ ០៣-០៩ ខែមិថុនា ឆ្នាំ​ ២០២៣៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម