កីឡា
ពាក្យថា«គុនខ្មែរ»មានឈ្មោះក្នុងបញ្ជីកីឡាសម្រាប់ស៊ីហ្គេមនៅកម្ពុជា
កីឡាប្រដាល់«គុនខ្មែរ»ស្ថិតក្នុងបញ្ជីឈ្មោះប្រភេទកីឡាទាំង៣៩ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការអនុម័លើប្រភេទកីឡាជាផ្លូវការនេះត្រូវបានធ្វើឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) លើកទី២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។ គណៈកម្មការបានប្រើឈ្មោះ«គុនខ្មែរ» ប៉ុន្តែនៅក្នុងរង្វង់ក្រចកដាក់«មួយ»។
ក្រៅពីកីឡា៣៩ប្រភេទត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការ ក៏មានកីឡា១ប្រភេទគឺកីឡា Teqball ត្រូវបានដាក់បញ្ចូលជាកីឡាសម្តែង(Demonstration Sport។ មានន័យថា កីឡានេះជាការប្រកួតសម្តែង ប៉ុន្តែមិនមែនជាការប្រកួតដណ្តើមមេដាយទេ។ ជាមួយគ្នានេះក៏
មានកីឡាចំនួន ៦ប្រភេទេកំពុងស្ថិតនៅក្នុងការពិចារណា។ ដូច្នេះមានន័យថា ប្រភេទកីឡាទាំងអស់អាចនឹងមានលើសពី៣៩ ប្រសិនបើសម្រេចដាក់បន្ថែមកីឡាណាមួយទៀតក្នុងចំណោមកីឡាពិចារណា៦។

កីឡាទាំង៣៩ រួមមាន៖
- ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
- ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)។
- ៣. វាយសី
- ៤. បាល់បោះ (៥×៥ និង ៣×៣),
- ៥. ប៊ីយ៉ា ស្នូកឃ័រ,
- ៦. ប្រដាល់សកល
- ៧. ប្រណាំងទូកប្រពៃណី
- ៨. អុក (អុកចត្រង្គ និងអុកចិន)
- ៩. គ្រីឃីត
- ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
- ១១. កីឡារាំ
- ១២. បាល់ទាត់
- ១៣. គុនដាវ
- ១៤. ហែលទឹកជើងទា
- ១៥. វាយកូនហ្គោល
- ១៦. កាយសម្ព័ន្ធ (Aerobic and Artistic)
- ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
- ១៨. យូដូ
- ១៩. ការ៉ាតេ
- ២០. គុនខ្មែរ (មួយ)
- ២១. ប៉េតង់
- ២២. ទូកក្ដោង
- ២៣. សីដក់ (រួមបញ្ជូលសីឈិនឡូន)
- ២៤. បញ្ចសីលា
- ២៥. សូហ្វតេន្នីស
- ២៦. វាយកូនឃ្លីលើតុ
- ២៧. តេក្វាន់ដូ WT
- ២៨. វាយកូនបាល់
- ២៩. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
- ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
- ៣១. លើកទម្ងន់
- ៣២. ចំបាប់
- ៣៣. វ៉ូស៊ូ
- ៣៤. កាយវប្បកម្ម
- ៣៥. កីឡាអេឡិចត្រូនិក
- ៣៦. កីឡា Floorball
- ៣៧. ម៉ូតូទឹក
- ៣៨. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកស៊ីង, យុទ្ធគុនចម្រុះកូរ៉េ ITF និង វ៉ូវីណាម)
- ៣៩. កីឡាឧបសគ្គ៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


