Connect with us

កីឡា

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្លាយជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សម្រាប់អាណត្តិទី ៧

បានផុស

នៅ

អង្គមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចបោះឆ្នោតជ្រើសរើសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធកីឡាហែលទឹកសម្រាប់អាណត្តិទី ៧ ឆ្នាំ ២០២១-២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា ឆ្នាំ​ ២០២២ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានរៀបចំ​មហាសន្និបាត​សហព័ន្ធ បញ្ចប់​អាណត្តិ​ទី​ ៦ ឆ្នាំ​ ២០១៧-២០២១ និង​បន្ត​អាណត្តិ​ទី​ ៧ ឆ្នាំ​ ២០២១-២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ ក្រៅពីនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង អ្នកឧកញ៉ា ទ្រី ភាព ប្រធាន​ក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោកគ្រូ​បង្វឹក និង​កីឡាករ​កីឡាការិនី នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រធាន​សហព័ន្ធ បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និង​ស្វែងរក​មេដាយ​ជូន​ជាតិ​ឱ្យបាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។ ជាមួយគ្នា​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​កីឡាករ កីឡាការិនី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យបាន​ទៀងទាត់ គោរព​តាម​វិន័យ​របស់​សហព័ន្ធ ស្ដាប់​ដំបូន្មាន​របស់​គ្រូបង្វឹក​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ត្រៀម​យក​មេដាយ​ជូន​ជាតិ​យើង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ខាងមុខ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​ក្រុម​កីឡាករ​ ដែល​ទទួលបាន​ជយលាភី​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ៣១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​វៀតណាម​។

​មហាសន្និបាត​នាពេលនេះ គឺ​គោរព​តាម​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ភាពរឹងមាំ​ខាង​ផ្នែក​រដ្ឋបាល​កីឡា និង​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្នុងការ​ប្រកួត​កីឡា​ជា​អន្តរជាតិ​នានា ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ១៦ នាទី មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានជាតិ៦០ នាទី មុន

ស្ត្រី​បរទេស​ម្នាក់ រយ៉ែ​រថយន្ត​ថយក្រោយ ច្រឡំ​ហ្គែ​រ​ជា​ហ្វ្រាំង ជ្រុល​ធ្លាក់​ឡាន​ចូល​ទឹកទន្លេ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ដើមឆ្នាំ​២០២៤​នេះ បក្ខពួក​ចោរ​ដែល​នៅ​សេសសល់ ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​កន្លែង​វី​ង​ផ្ទេរប្រាក់ បានសម្រេច​៤​ករណី​ធំៗ​ហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម៤ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ដើម្បីស្តារព្រៃឈើ​ធម្មជាតិឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម