កីឡា
គ្រូបង្វឹក U16 ថា កម្ពុជាសំណាងល្អ ដែលអាចហ្វឹកហាត់ មុនការប្រកួត AFF U-16 មកដល់
លោក Inoue Kazunori គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ បានលើកឡើងថា កម្ពុជា មានសំណាងដោយសារនៅតែអាចហ្វឹកហាត់ក្នុងអំឡុងពេលកូវីដ១៩ និងបានហ្វឹកហាត់ជាមួយគ្នាបានល្អ មុនការប្រកួត AFF U-16 មកដល់។

និយាយដូច្នេះ គឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំអាស៊ាន (AFF U-16 Boys Championship 2022) ដែលពូល A និង B បានចាប់ផ្ដើមម្សិលមិញ ខណៈពូល C កម្ពុជា នឹងត្រូវប្រកួតនៅថ្ងៃទី ០២ ខែសីហា ស្អែកនេះតទៅ។

លោក Inoue Kazunori បាននិយាយដូច្នេះថា៖ «យើងមានសំណាងដែលបានចូលហ្វឹកហាត់ជាមួយកីឡាករ ទោះបីមានកូវីដ-១៩ ក៏ដោយ។ យើងបានហ្វឹកហាត់យ៉ាងល្អជាមួយគ្នាកាលពីឆ្នាំមុន ទោះបីជាយើងមិនអាចចូលរួមប្រកួតបានច្រើនក៏ដោយ។»
និយាយដូចនេះ គឺចំពេលដែលគ្រូបង្វឹករបស់ក្រុមរួមពូលដទៃទៀតមួយចំនួន បានបង្ហាញពីការហ្វឹកហាត់ជុំគ្នាបានច្រើនរៀងៗខ្លួនផងដែរ។
គ្រូបង្គោល U-16 អូស្ត្រាលី លោក Phil Myall បានលើកឡើងថា៖ «យើងមានការរៀបចំជំរំជាច្រើននៅជុំវិញប្រទេសអូស្ត្រាលី ខណៈដែលយើងសម្លឹងរកការអភិវឌ្ឍកីឡាករជំនាន់ក្រោយ។ ផែនការគឺដើម្បីប្រកួតប្រជែងនៅទីនេះ ដែលការផ្តោតអារម្មណ៍របស់យើងនឹងទៅលើក្រុមរបស់យើងផ្ទាល់ ជាជាងលើគូប្រកួតរបស់យើង។»
លោក Aung Zaw yo គ្រូបង្គោល U-16 មីយ៉ាន់ម៉ា បាននិយាយផងដែរថា៖ «យើងមានពេលប្រហែល ១២សប្តាហ៍ដើម្បីរៀបចំក្រុមនេះ។ មិនពិបាកក្នុងការយកកីឡាករមកជុំគ្នាទេ ព្រោះកីឡាករសុទ្ធតែមកពីសាលាបាល់ទាត់ជាតិ។ ខ្ញុំគិតថា យើងបានរៀបចំយ៉ាងល្អ ហើយយើងទន្ទឹងរង់ចាំការប្រកួតនេះ។»
«ការរៀបចំរបស់យើងគឺល្អ ហើយយើងទន្ទឹងរង់ចាំការប្រកួតដ៏ល្អមួយចំនួន។ ឥណ្ឌូណេស៊ីអាចជាកន្លែងប្រកួតដ៏ល្អសម្រាប់ពួកយើង ប៉ុន្តែសម្រាប់ខ្ញុំ ទីលានមិនមែនជាបញ្ហាទេ។ វាសំខាន់ណាស់ដែលយើងព្យាយាមធ្វើឱ្យបានល្អដោយខ្លួនឯង។» សម្ដីរបស់ លោក Osmeira Omaro គ្រូបង្គោល U19 ម៉ាឡេស៊ី។

សូមបញ្ជាក់ថា U-16 កម្ពុជា ចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ដោយនឹងត្រូវជួប U-19 ម៉ាឡេស៊ី។ ប្រកួតទី ២ U-16 កម្ពុជា ត្រូវជួប U-16 អូស្ត្រាលី នៅថ្ងៃទី ០៥ និងប្រកួតចុងក្រោយថ្ងៃទី ០៨ ជួប U-16 មីយ៉ាន់ម៉ា។ ការប្រកួតយកតែ ១ ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គបន្ត ដោយមាន ២ ពូលផ្សេងទៀតដូចជាពូល A ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន និងសិង្ហបុរី។ ពូល B មានថៃ, ទីម័រខាងកើត, ឡាវ និងព្រុយណេ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


