Connect with us

កីឡា

ចិន​​​បាន​​កំណត់​​ពេល​​​​ថ្មី​​រៀប​ចំ​ការ​ប្រកួត​អាស៊ី​ប៉ារ៉ាហ្គេម​ហើយ​

បានផុស

នៅ

ប្រទេស​ចិន និង​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អាស៊ី កាល​ពី​​ម្សិល​មិញ​នេះ​បាន​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​​អាស៊ី​ប៉ារ៉ាហ្គេម​ លើក​ទី​៤ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៨ ខែ​តុលា ឆ្នាំ​២០២៣។

​ព្រឹត្តិការណ៍​​​អាស៊ី​ប៉ារ៉ាហ្គេម​ កាល​ពី​ដំបូង​គ្រោង​នឹង​ធ្វើ​នៅ​ខែ​តុលា ឆ្នាំ​២០២២​នេះ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​កូវីដ-១៩ ​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អាស៊ី (APC) និង​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​ចិន (HAPGOC) បាន​សម្រេច​ពន្យារ​ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​នេះ កីឡា​អាស៊ី (Asian Games) ក៏​ត្រូវ​បាន​ពន្យារ​ពេល ហើយ​​កាល​ពីខែ​មុន ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ទើប​តែ​​ប្រកាស​ពី​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ Asian Games ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣។

លោក Majid Rashed ប្រធានគណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អាស៊ី​បាន​និយាយ​ថា ៖«យើង​ខ្ញុំ​រីក​រាយ​ក្នុង​ការ​ប្រកាស​កាលបរិច្ឆេទថ្មី​សប្រាប់​ការ​ប្រកួតអាស៊ី​ប៉ារ៉ាហ្គេម។ ​យើង​ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​ចិន និង​​អាជ្ញាធរ​ខេត្ត Hangzhou សម្រាប់​ការ​គាំទ្រ និង​ប្រឹង​ប្រែង​​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កើត​ឡើង»។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២ ដែល​ប្រទេស​ចិន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​​អាស៊ីប៉ារ៉ាហ្គេម បន្ទាប់​ពី​បាន​រៀប​ចំ​លើក​ទី​១​ប្រកប​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ​២០១០៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៧ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម