Connect with us

កីឡា

ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាង​លី​ក បាន​យូរ​ជាងគេ​ត្រឹម ១៧​សប្ដាហ៍

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ស្មើ​ជាមួយ ក្លិប​បាល់ទាត់​បឹងកេត ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ឆ្នាំ​២០២២ លទ្ធផល ២-២ ក្នុងជំនួប​សប្ដាហ៍​ទី​១៧ នៃ​ជុំ​ទី​៣ នា​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២​។

ការប្រកួត​ដែល​ចាប់ផ្ដើម​នៅវេលា​ម៉ោង ៦និង៣០​នាទី​ល្ងាច ព្រះខ័ន​រាជ​ស្វាយរៀង បានចាប់ផ្ដើម​ដាក់​គំនាប​លើ​ក្រុម​ភ្ញៀវ​បឹងកេត ដោយមាន​ឱកាស​រក​គ្រាប់​បាល់ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​សម្រេច ទាំង​បឹង​កេត​ដូចគ្នា ហើយ​បាន​រក្សា​លទ្ធផល ០-០ ដល់​ចប់​វគ្គ​ទី​១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូលដល់​វគ្គ​ទី​២ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​បឹងកេត ប៉ុន្តែ​ភ្លាមៗ​បឹងកេត ទៅវិញ​ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ដោយ ម៉ាត់ នូ​រុណ នៅ​នាទី​៤៨ រំលង​បាន ៦​នាទី ពោលគឺ​នាទី​៥៤ សឿ​យ វិសាល បាន​តាម​ស្មើ​ឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ លុះ​ចុ​ល​ដល់​នាទី​៦៧ កីឡាករ Tukiainen Sakari បាន​នាំមុខ​ឱ្យ​បឹងកេត​ម្ដងទៀត ជាហេតុ​ធ្វើឱ្យ​បឹងកេត កាន់​តែមាន​ទំនុកចិត្ត​។ យ៉ាងណាមិញ​ការប្រកួត​អូសបន្លាយ​ដល់​នាទី​៨៤ ទើប​ព្រះខ័ន​រាជ​ស្វាយរៀង តាម​បាន​ស្មើដោយ​កីឡាករ Marcus Haber ហើយ​បាន​រក្សា​លទ្ធផល ២-២ នេះ​ដល់​ចប់​ការប្រកួត បើទោះបីជា​នៅ​ម៉ោង​បន្ថែម​ព្រះខ័ន​រាជ​ស្វាយរៀង មានឱកាស​ទាត់​សំដៅ​ទី​បឹងកេត ច្រើន​ក៏ដោយ​។​

លទ្ធផល​ស្មើ​នេះ​ធ្វើឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង នៅតែ​បន្តកាន់កាប់​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២២ និង​បានយូរ​ជាងគេ​ពោលគឺ ១៧​សប្ដាហ៍ ដោយមាន ៣៩​ពិន្ទុ លើ​ក្រុម​លេខ​២ វិសាខា តាម​ពីក្រោយ ៥​ពិន្ទុ​។ ជាមួយគ្នានេះ​ផងដែរ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ធានា​កៅអី Top 4 ហើយ ដោយបាន​ដាច់​ពិន្ទុ​ក្រុម​លេខ​៥ ដល់​ទៅ ១៩​ពិន្ទុ៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៦ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥១ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៩ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម