កីឡា
អបអរសាទរ! បឹងកេត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោ
ក្លឹបបឹងកេតបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីលទ្ធផលស្មើគ្នា ៣-៣ ក្នុងជើងទី២ ជាមួយក្រុមកោះកុង អេហ្វស៊ី។

សម្រាប់ការប្រកួតជើងទី២ នៅទឹកដីរបស់បឹងកេត ក្នុងរាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី៣១ ខែសីហានេះ ក្រុមភ្ញៀវបានរកគ្រាប់បាល់នាំមុខ ០-១ មុន ដោយកីឡាករ សាន បូរ៉ា នៅនាទីទី៨ ប៉ុន្តែបឹងកេតបានតាមស្មើ ១-១ វិញ បន្ទាប់ពីលើកបាល់ជ្រុងខ្សែការពារកោះកុង កឹម ឆៃយ៉ា ធ្វើឲ្យចូលទីខ្លួនឯងវិញ។
នៅទី៣៦ ម៉ាត់ នូរុណ រកបានគ្រាប់បាល់ដើម្បីនាំមុខ ២-១ វិញម្តង។ យ៉ាងណានៅនាទី៤៦ សារី តៃម៉ូ រកបាន១គ្រាប់ឲ្យ កោះកុង អេហ្វស៊ី តាមស្មើ ២-២ មុនពេលបឹងកេត បើកការនាំមុខ ៣-២ តាមរយៈគ្រាប់បាល់របស់ សៀង ចន្ធា នៅនាទី ៧៧។ ការប្រកួតស្ទើរតែបញ្ចប់ទៅហើយ កោះកុង អេហ្វស៊ី តាមស្មើដោយលទ្ធផល ៣-៣ នៅនាទី៨៧ ដោយកីឡាករ ពៅ ភារិទ្ធ។
សរុបការប្រកួតទាំងពីរជើង បឹងកេត បានយកឈ្នះដោយលទ្ធផល ៥-៣ ដោយសារកាលពីជើងទី១ បឹងកេតបានយកឈ្នះដោយលទ្ធផល ០-២ នៅទឹកដីខេត្តកោះកុង។ បឹងកេតជាក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


