កីឡា
សមាគមកីឡាបាល់ទាត់ថៃ ព្រមានអាជ្ញាកណ្ដាលដែលសម្ដែងការអបអរ ពេលសម្រេចការកាត់សេចក្ដី
គណៈកម្មាធិការវិន័យនៃសមាគមកីឡាបាល់ទាត់ថៃ បានចេញមកព្រមានអាជ្ញាកណ្តាលដែលនៅក្នុងបន្ទាប់វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR Room) ក្នុងការប្រកួតរវាង Chonburi ជាមួយ Buriram ដែលបានបង្ហាញពីភាពរីករាយនៅក្នុងបន្ទប់នោះ។

វាចេញមកពីហេតុការណ៍ដែលលោក Witsawet Sangnakhon និង Phattaphong Kitsathit ជំនួយការអាជ្ញាកណ្តាលនៅក្នុងបន្ទប់ VAR បានសម្តែងការសប្បាយរីករាយរបស់ពួកគេ បន្ទាប់ពីអាជ្ញាកណ្តាលក្នុងទីលាន លោក Siwakorn Phuudom បានសម្រេចផ្តល់បាល់ប៉េណាល់ទី ទៅឱ្យក្លិប Chonburi FC ក្នុងការប្រកួតជាមួយ Buriram United កាលពីសប្តាហ៍មុន ទោះបីជាអាជ្ញាកណ្ដាលទាំងពីរនឹងចេញមកបំភ្លឺយ៉ាងណាក៏ដោយ។

យ៉ាងណាក៏ដោយ គណៈកម្មាធិការវិន័យ និងសុជីវធម៌ របស់សមាគមកីឡាបាល់ទាត់ថៃ ដឹកនាំដោយ លោក Amnuay Nimmano ជាប្រធាន បានកោះហៅអាជ្ញាកណ្តាលទាំងពីររូប មកបំភ្លឺជាផ្លូវការ ជាមួយនឹងការព្រមានជាលាយលក្ខណ៍អក្សរ និងពិន័យអាជ្ញាកណ្តាលពីររូបដែលប្រព្រឹត្តមិនសមរម្យ និងឱ្យប្រុងប្រយ័ត្ន ជាពិសេសក្នុងអំឡុងពេលបំពេញភារកិច្ច។
សូមបញ្ជាក់ថា នៅលីគកំពូលថៃ ត្រូវបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវីដេអូជំនួការអាជ្ញាកណ្ដាល ប៉ុន្តែសម្រាប់តែកការប្រកួតក្រុមធំៗប៉ះគ្នាប៉ុណ្ណោះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


