កីឡា
អ៊ាន ពិសី ប្រាប់ថា ការតេស្តរត់កម្លាំងអំណត់ 30-15IFT ល្អខ្លាំង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលក្នុងបញ្ជីឈ្មោះបឋមក្រុមធំមាន៤០រូប និងក្រុមអាយុក្រោម២៣ឆ្នាំមាន៣៥រូបបានធ្វើតេស្តរត់កម្លាំងអំណត់ 30-15 Intermittent Fitness Test ដើម្បីជ្រើសរើសយកបញ្ជីឈ្មោះចុងក្រោយត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយ U23 ជប៉ុននៅថ្ងៃទី២០ ខែកញ្ញា និងជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា។

តាមរូបភាពដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញាម្សិលមិញដែលជាថ្ងៃដំបូងនៃការធ្វើតេស្ត 30-15IFT នេះបង្ហាញឲ្យឃើញពីការប្រឹងប្រែងរត់យ៉ាងខ្លាំងរបស់កីឡាករ ដែលបើកញើស អស់កម្លាំង នឿយហត់ និងស្ទើរតែក្រោកដើរលែងរួច។

ជុំវិញការធ្វើតេស្តនេះ កីឡាករ អ៊ាន ពិសី មកពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលរូបគេតេស្តក្នុងក្រុមយុវជនអាយុក្រោម២៣ឆ្នាំបានប្រាប់ថា ៖«ហត់ខ្លាំងណាស់ ប៉ុន្តែល្អសម្រាប់កីឡាករធ្វើតេស្តបែបនេះ។ តាមពិតទៅការធ្វើតេស្តបែបនេះ ខ្ញុំធ្លាប់ធ្វើពីរបីដងហើយជាមួយជម្រើសជាតិកម្ពុជា។ ធ្វើតេស្តបែបនេះល្អខ្លាំងសម្រាប់កីឡាករម្នាក់ៗដើម្បីឲ្យកីឡាករចេះរក្សាកម្លាំងស៊ុហ្វខ្លួនឯង»។

កាលពីព្រឹកម្សិលមិញ លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាបាននិយាយថា «ថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា»។ ការនិយាយបែបនេះចំថ្ងៃដែលក្រុមជម្រើសជាតិកម្ពុជាធ្វើតេស្តរត់កម្លាំងអំណត់ 30-15IFT ដែលជាគោលការណ៍ថ្មីរបស់លោកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។

មែនទែនទៅ ការធ្វើតេស្តកម្លាំងអំណត់នេះមិនមែនសម្រាប់តែក្រុមជម្រើសជាតិទាំងពីរក្រុមគឺក្រុមធំ និងក្រុម U23 ដែលមានឈ្មោះនៅក្នុងបញ្ជីបឋមប៉ុណ្ណោះទេ ប៉ុន្តែកីឡាករផ្សេងៗទៀតដូចជារៀមច្បង ឈិន ឈឿន និង ប្រាក់ មុន្នីឧត្តម ជាដើមក៏ត្រូវបានកោះហៅចូលរួមធ្វើតេស្តដែរ។

ក្រៅពីគោលដៅសម្រាប់ជ្រើសរើសក្រុមជម្រើសជាតិត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម U-23 ជប៉ុន និងជាមួយក្រុមជម្រើសជាតិបង់ក្លាដែស ក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជាចង់ផ្តល់ឱកាសឲ្យកីឡាករច្រើនទទួលបានបទពិសោធ និងរបៀបធ្វើតេស្តបែបនេះដើម្បីយកទៅអភិវឌ្ឍខ្លួន រក្សាកម្លាំងស៊ុហ្វរបស់ខ្លួន និងត្រៀមខ្លួនជានិច្ចសម្រាប់ការជ្រើសរើសរបស់ក្រុមជម្រើសជាតិក្រោយៗទៀត៕




អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


