Connect with us

កីឡា

គ្រូជំនួយព្រះខ័នរាជស្វាយរៀង ទុកការខកចិត្តកាលពីខែមុន និងត្រៀមខ្លួនប្រជែងលីគជាថ្មី

បានផុស

នៅ

លោក Oriol Mohedano Segura គ្រូជំនួយនៃក្លិបព្រះខ័នរាជស្វាយរៀង បានសង្កត់ធ្ងន់ថា ក្រុមបានទុកការខកចិត្តកាលពីខែមុនចោល ហើយត្រៀមខ្លួនជាថ្មីដើម្បីប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ដែលនឹងត្រលប់មកវិញនៅថ្ងៃស្អែក ក្រោយសម្រាក ១ខែពេញ។

លោក Oriol Mohedano Segura
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លីគកំពូលកម្ពុជា កាលពីខែមុនត្រូវបានសម្រាកពេញមួយខែ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិទាំងឈុត U-20, U-23 និងឈុតធំ ធ្វើការប្រកួតមិត្តភាព។ យ៉ាងណាមិញ នៅមុនសម្រាកលីគ ព្រះខ័នរាជស្វាយរៀង ក៏បានជួបរឿងខកចិត្តខ្លះៗបន្ទាប់ ដោយរកពិន្ទុបានតិចតួចនៅក្នុងលីគ និងជាពិសេសបានជ្រុះចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។

ជុំវិញការជួបរឿងខកចិត្តកាលពីខែមុនគ្រូជំនួយសញ្ជាតិអេស៉្បាញដដែលរូបនេះបានលើកឡើងថា៖ «ពិតណាស់បន្ទាប់ពីសម្រាកមួយខែពេញ ការខកចិត្តនោះយើងទុកវាចោលចុះ ដោយយើងត្រលប់មកប្រើប្រាស់ខែកញ្ញា ជាខែមួយដែលពោរពេញទៅដោយការហ្វឹកហាត់ជាច្រើន និងការត្រៀមខ្លួនដ៏ល្អ និងការហ្វឹកហាត់ជាមួយកីឡាករដែលបានបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។ វាមិនមែនជារឿងថ្មីនៅក្នុងលីគ និងនៅក្នុងក្រុមរបស់យើងឡើយ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លក្ខខណ្ឌផ្សេងៗដែលត្រូវជួប។»

លោក Oriol Mohedano Segura ចាត់ទុកថា លីគកំពូលកម្ពុជា ក្របខណ្ឌក្នុងកម្រិតខ្ពស់មួយនៅរដូវកាលនេះ ដោយគ្រប់ក្រុមទាំងអស់បានបង្ហាញឱ្យឃើញថា គេព្យាយាមក្នុងឥរិយាបទដ៏ល្អមួយ។

យ៉ាងណាមិញលោកនៅតែមានសុទិដ្ឋិនិយមចំពោះក្រុមថា៖ «ជាមួយនឹងការខិតខំ និងភាពរីករាយ តែងតែនៅក្នុងឈាមរបស់យើង ជាមួយនឹងការហ្វឹកហាត់រាល់ថ្ងៃរហូតដល់សប្ដាហ៍នៃការប្រកួត ដើម្បីបង្ហាញទៅកាន់អ្នកគ្រប់គ្នា និងអ្នកគាំទ្រគ្រប់គ្នាថា យើងរួចរាល់សម្រាប់ការប្រកួត និងដើម្បីឈ្នះវា ដូច្នេះខ្ញុំគិតថាគ្រប់គ្នារំភើបសម្រាប់រឿងនេះ គឺយើងនឹងត្រលប់មកវិញ នោះវាគឺជាដំណឹងដ៏ល្អបំផុតមួយ។»

បញ្ជាក់ថា ថ្ងៃសៅរ៍ ទី០១ ខែតុលា ចុងសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង នឹងទៅសួរសុខទុក្ខម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ សម្រាប់ជំនួបសប្ដាហ៍ទី១៨ នៅវេលាម៉ោង ៦:៣០នាទីយប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម