កីឡា
ទីម័រខាងកើត ជាមួយ ព្រុយណេ ត្រៀមតតាំងគ្នាដើមខែនេះ ដើម្បីសម្រេចក្រុមឡើងមកជួប កម្ពុជា ខែក្រោយ
ក្រុមជម្រើសជាតិព្រុយណេ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត បាននិងកំពុងត្រៀមខ្លួនយ៉ាងល្អដូចគ្នា ដើម្បីត្រៀមប្រយុទ្ធតតាំងលើសមរភូមិវាលស្មៅ ក្នុងន័យរកកៅអីចុងក្រោយឡើងមករួមពូលជាមួយ កម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាស៊ាន (AFF Mitsubishi Electric Cup 2022) ឬ AFF Suzuki Cup 2022។

ក្រុមទាំងពីរនេះ ត្រូវប្រកួតជម្រុះចំនួន ២ ជើង ទៅវិញទៅមក ដែលគ្រោងធ្វើលើទឹកដីរបស់ព្រុយណេ ទាំងពីរជើង ពោលគឺជើងទី ១ ប្រកួត នៅថ្ងៃទី ០៥ និងជើងទី ២ ប្រកួតនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយមានតែក្រុមដែលឈ្នះមួយប៉ុណ្ណោះ ទើបអាចឡើងមកចូលរួមក្នុងពូល A ដែលកម្ពុជា រួមជាមួយ ថៃ, ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងរង់ចាំរួចជាស្រេច។

លោក Gopalkrishnan A S Ramasamy គ្រូរបស់ទីម័រខាងកើត ដែលបានចូលកាន់តំណែងកាលពី ៣ សប្តាហ៍មុន បាននិយាយថា “ក្រុមមិនមានសម្ពាធលើក្រុមក្នុងវគ្គជម្រុះ ដោយយើងគ្រាន់តែចង់ឲ្យកីឡាករធ្វើឲ្យអស់ពីសមត្ថភាពរបស់ពួកគេ គ្រាយើងនឹងនាំយកក្រុមដែលសម្បូរទៅដោយកីឡាករក្មេងៗទៅកាន់ប្រទេសប្រ៊ុយណេ”។
“យើងបាននិយាយជាមួយកីឡាករដោយស្មោះថា ចង់លេងឲ្យប្រទេស។ ដូច្នេះយើងបាននាំយកកីឡាករមួយចំនួនពីអាយុក្រោម ២០ ឆ្នាំ បូកនឹងកីឡាករវ័យចំណាស់មួយចំនួនទៀត។ ដូច្នេះក្រុមនឹងនៅក្មេងណាស់»។

សម្រាប់កំណត់ត្រានេះ ទីម័រខាងកើត បានឆ្លងផុតវគ្គជម្រុះ ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup ចំនួន ៣ ដង គឺនៅឆ្នាំ ២០០៤, ២០១៨ និង ២០២០។
ដោយឡែកចំពោះក្រុមជម្រើសជាតិព្រុយណេវិញ នឹងរំពឹងធ្វើបានល្អដោយផ្អែកលើការលេងនៅលើទឹកដីរបស់ខ្លួន ក្នុងទីក្រុង Bandar Seri Begawan។ លោក Mario Rivera Campesino ដែលបានចូលរួមជាមួយព្រុយណេកាលពីប៉ុន្មានខែមុននោះ ប្រាកដជាមានការអន្ទះសាក្នុងការធ្វើឲ្យក្រុមនេះក្លាយជាទម្រង់មួយ ខណៈលោកចង់ណែនាំពួកគេឲ្យបង្ហាញខ្លួនជាលើកទី ២ របស់ពួកគេ ក្នុងការប្រកួតនេះជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ១៩៩៦ មក។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៨ ឆ្នាំ មកពីទីក្រុង Madrid បាននិយាយថា “យើងបានចាប់ផ្ដើមការរៀបចំរបស់យើងសម្រាប់ការប្រកួតជម្រុះ បានខ្លះៗដែរ។ ការរៀបចំរបស់យើងដំណើរការបានល្អ ប៉ុន្តែបន្ទាប់ពីរយៈពេលដ៏យូរដោយគ្មានលីគត្រឹមត្រូវនៅប្រទេសប្រ៊ុយណេ វាគឺជាស្ថានភាពដ៏លំបាកមួយ។ ប៉ុន្តែខ្ញុំជឿជាក់លើទឹកចិត្ត និងការតាំងចិត្តរបស់កីឡាករ យើងសង្ឃឹមថា នឹងទទួលបានកៅអីមួយក្នុងពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំនេះ»។
សូមបញ្ជាក់ថា ព្រុយណេ ឬក៏ ទីម័រខាងកើត នឹងត្រូវប្រកួតជាមួយកម្ពុជា ក្នុងពូល A ដែលគ្រោងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដែលជាការប្រកួតទី ៣ របស់កម្ពុជា៕
ប្រភព ៖ aseanfootball.org
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


